ក្រោយពីថ្ងៃដំបូង នៃការហាត់ប្រាណដូចជា ការរត់ ឬដើរលឿន មនុស្សភាគច្រើន តែងមានអាការៈឈឺជង្គង់។ ដូច្នេះ ពួកគេច្រើនតែប្រើថ្នាំគ្រាប់ បំបាត់ការឈឺចាប់ ជាងប្រើវិធីធម្មជាតិ។ ទោះបីជាយ៉ាងណាក៏ដោយ មានវិធីព្យាបាលដោយខ្លួនឯងមួយចំនួន ដែលអាចបំបាត់ការឈឺចាប់នេះបានល្អ ដូចថ្នាំពេទ្យអញ្ជឹងដែរ។
ប្រេងល្ហុង
ចូរម៉ាស្សាសន្លាក់ជង្គង់ដែលឈឺនោះ ជាមួយនឹងប្រេងល្ហុងក្តៅឧណ្ហៗ និងកុំភ្លេចស្អំទឹកក្តៅផង ដើម្បីបំបាត់ការឈឺចាប់បែបធម្មជាតិ។ វត្តមានរបស់សារធាតុប្រឆាំងការរលាកក្នុងប្រេងនេះ មិនត្រឹមតែប្រឆាំងការរលាកទេ តែក៏ជួយភ្ញោចដល់ប្រព័ន្ធភាពស៊ាំ ដើម្បីផលិតអង់ទីគ័រ ដើម្បីជួយឲ្យសុខភាពកាន់តែល្អដែរ។
ល្មៀត
ល្មៀត ត្រូវបានគេស្គាល់ថា ជាឱសថសម្លាប់មេរោគដ៏អស្ចារ្យ ហើយក៏ជួយបំបាត់ការឈឺចាប់បានដែរ ព្រោះវាផ្ទុកទៅដោយសារធាតុ Curcumin ដែលមាននាទីប្រឆាំង ការរលាកបែបធម្មជាតិ។ អ្នកអាចលាយម្សៅល្មៀតជាមួយទឹក ដើម្បីក្លាយជាល្បាយមួយ រួចយកវាទៅស្អំនៅលើជង្គង់ ដែលកំពុងតែឈឺពីរដងក្នុងមួយថ្ងៃទៅ។
ស្អំទឹកកក
ចំពោះការឈឺជង្គង់ស្រួចស្រាវ អាចនឹងដោះស្រាយបាន ជាមួយនឹងការស្អំទឹកកក។ ការធ្វើបែបនេះ មិនត្រឹមតែកាត់បន្ថយការឈឺទេ តែក៏ជួយបន្ថយការហើម និងរលាកក្នុងជង្គង់ ព្រមទាំងឆាប់ជាលឿនទៀត។