ខាងក្រោមនេះ health.com.khនឹងបង្ហាញអ្នកពីតែថ្នាំចិនមួយប្រភេទដែលធ្វើឲ្យសម្ពាធឈាមអ្នកចុះ និងធ្វើឲ្យជាតិស្ករក្នុងរាងកាយអ្នកនឹងនរបាន។ តើមានអ្វីខ្លះទៅ?
អ្នកជំងឺទី១នេះ ជាបុគ្គលដែលមានជំងឺទឹកនោមផ្អែមចំនួន៣ឆ្នាំជាងហើយ ដោយតែងប្រើថ្នាំដើម្បីទប់កុំឲ្យជាតិស្ករឡើង។ ប៉ុន្តែនៅពេលដែលគាត់មិនបានញ៉ាំថ្នាំ ជាតិស្ករនឹងឡើងភ្លាម ថែមទាំងកើតមានអាការៈវិលមុខផងដែរ។ ក្រោយមក គាត់បានញ៉ាំតែឡហាំងកួយ(អាចទិញបានក្នុងហាងថ្នាំចិន) ចំនួនពី៥ទៅ៦ដងជារៀងរាល់ថ្ងៃ។ ក្រោយពិសារបាន២ខែ ជាតិស្ករគាត់ប្រែជាមកធម្មតាវិញ ថែមទាំងស្រួលខ្លួនទៀតផង។
អ្នកជំងឺទី២ ជាបុគ្គលដែលមានជំងឺលើសសម្ពាធឈាមចំនួន១០ឆ្នាំជាងហើយ។ ទោះបីជាគាត់ប្រើថ្នាំបញ្ចុះសម្ពាធឈាមយ៉ាងណាក៏ដោយ នៅពេលដែលការងារច្រើន សម្ពាធឈាមនោះចាប់ផ្តើមឡើងខ្ពស់។ ក្រោយគាត់ញ៉ាំតែឡហាំងកួយនេះចំនួន៣ខែ សម្ពាធឈាមគាត់ចុះពី180ml មក130ml ហើយក៏ចុះមកនឹងនរវិញដែរ។
អ្នកអាចយកតែឡហាំងកួយនេះចំនួនមួយគ្រាប់ ដោយបំបែកយកគ្រាប់វាចេញ ហើយយកតែសំបកមកដាំជាមួយទឹកចំនួន២លីត្រ ដោយប្រើភ្លើងកណ្តាលមកដាំចំនួន២០នាទី(២០នាទីគិតក្រោយទឹកពុះ) ទើបពន្លត់ភ្លើង ទុកចំនួន១០នាទីក្រោយអាចពិសារបានហើយ។ អ្នកអាចញ៉ាំក្រោយបាយព្រឹក ឬពេកស្រែកទឹកបាន។ ប៉ុន្តែមួយថ្ងៃញ៉ាំពី២ទៅ៣ដងបានហើយ។ បើអ្នកពិសារមិនអស់ អ្នកអាចត្រងកាកចេញ រួចយកតែទឹកតែនោះទៅក្លាសេក្នុងទូរទឹក។ ពេលដែលអ្នកចង់ញ៉ាំ អ្នកអាចយកចេញមកញ៉ាំបាន(អាចញ៉ាំត្រជាក់ ឬក្តៅតាមចំណង់ចំណូលចិត្តបាន)៕