Join with Health.com.kh on Telegram

មេរោគ​ដែល​តា​កំពុង​គំរាមកំហែង​កម្ពុជា​ខ្លាំង បន្ទាប់​ពី​មានការ​ព័ត៌មាន​បាន​ឆ្លង​ចូល​ដល់​ភ្នំពេញ មន្ទីរពេទ្យ និង គ្រូពេទ្យ​ផង​ដែរ​។ តើ​ហេតុ​អ្វី​បានជា​មេរោគ​នេះ​សាហាវ​ហើយ​យើង​គ្រប់​គ្នា​មានការ​បារម្ភ​ខ្លាំង?

ការ​សិក្សា​ស្រាវជ្រាវ​នានា​បាន​អះអាង​ថា​មេរោគ​នេះ​មាន​លក្ខ​ណះ​ឆ្លង​ខ្លាំង​ហើយ​សូ​ម្បី​តែ​មនុស្ស​ចាក់​វ៉ាក់សាំង​ហើយ​ក៏​មាន​ឆ្លង​ច្រើន​ដែរ បើ​ប្រៀបធៀប​នឹង​មេរោគ​កូ​វី​ដ​១៩​ផ្សេង​ៗ​ទៀត​។ គេ​និយាយ​ថា​វា​មាន​ល្ខ​ណះ​ឆ្លង ៥០​ភាគរយ​ច្រើន​ជាង មេរោគ​បំប្លែង​ថ្មី​អាល់​ហ្វា​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​មហាវិទ្យាល័យ​សុខភាព​សាធារណ​:​យេ​ល​នៅ​អា​មេ​រិ​ក​។

ទន្ទឹម​ពេល​ជាមួយ​គ្នា​នោះ ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​អ្នក​ផ្ទុកមេរោគ បំប្លែង​ថ្មី​ដែល​តា ម្នាក់ អាច​ចម្លង​ដល់ អ្នក​ផ្សេង​រហូត​ដល់​៦​នាក់ ខ​ណះ​ដែល​មេរោគ​កូ​វី​ដ​១៩​ផ្សេង​ទៀត​អាច​ចម្លង​ត្រឹម​បី​នាក់​ប៉ុណ្ណោះ​។

ជាមួយ​គ្នា​នោះ គេ​ក៏​ឆាប់រ​រក​ឃើញ​មេរោគ​នេះ​នៅ​ក្នុង​ខ្លួ​មនុស្ស​ផង​ដែរ​បន្ទាប់​ពី​គេ​បាន​ឆ្លង ដោយ​ត្រូវការ​រយ​: ពេល​តែ​បួន​ថ្ងៃ​ប៉ុណ្ណោះ ខ​ណះ​មេរោគ​កូ​វី​ដ​កន្លង​មក​ត្រូវការ​ពេល​៦​ថ្ងៃ​ដើម្បី​អាច​ធ្វើតេស្ត​រក​ឃើញ បន្ទាប់​ពី​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩​។

រឿង​ដែល​សាហាវ​នោះ​គឺ​គេ​រក​ឃើញ​មេរោគ​នេះ​មាន​បរិមាណ​១០០០​ដង​នៅ​ក្នុង​ច្រមុះ​អ្នកជំងឺ បើ​ធៀប​នឹង​មេរោគ​កូ​វី​ដ​១៩ ផ្សេង​ទៀត​។ នេះ​ដោយសារ​តែ​ការ​បំបែក​ខ្លួន​របស់​វា​មាន​លក្ខ​ណះសា​ហាវ​និង​លឿន​។

មូលហេតុ​ធ្វើ​អោយ​មេរោគ​នេះ​មាន​លក្ខ​ណះ​ឆ្លង​ខ្លាំង​ប្រហែលជា​ដោយសារ​បម្រែបម្រួល​ដែល​កើត​មាន​លើ​ប្រូ​េ​ត​អ៊ី​ន spike ដែល​អាច​ធ្វើ​អោយ​មេរោគ​នេះ​អាច​គេច​ចេញពី​ប្រ​ព័​ន្ឋ​ភាពស៊ាំ​នៅ​ក្នុង​ខ្លួន​មនុស្ស​ហើយ​បង្កើន​សមត្ថភាព​របស់​វា​ក្នុង​ការ​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​។ នេះ​បើ​តាម​ការ​ស្រាវជ្រាវ​ចុះ​ផ្សាយ​របស់​ទស្សនាវដ្តី Cell Host and Microbe៕