Join with Health.com.kh on Telegram

មេរោគ​បំប្លែង​ថ្មី​ដែល​តា Delta បាន​ចូល​មក​វាយប្រហា​េ​ដល់ទី​ក្រុងភ្នំពេញ​ហើយ ដោយ​បង្ក​អោយ​មានការ​បារម្ភ​កាន់តែ​ខ្លាំង​។
ដូច្នេះ អ្នក​នៅ​ភ្នំពេញ​ទាំងអស់​ត្រូវ​តែ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ​បំផុត​។

ក្រសួងសុខាភិបាល​បានអោយ​ដឹង​នៅ​ថ្ងៃនេះ​ថា​នៅ​ភ្នំពេញ​មេរោគ​ថ្មី​ដែល​តា ត្រូវ​បាន​រក​ឃើញ​នៅ មន្ទីរពេទ្យ​កាល់​ម៉ែត្រ លើ​អ្នកជំងឺ​ខាង​រោគ​ស្ត្រី​និង មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​បុគ្គលិក​អនាម័យ និង​អ្នកជំងឺ​សង្គ្រោះ​បន្ទាន់ សរុប ៣ នាក់​និង អ្នកដំណើរ​មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី ១ នាក់​។

ក្នុង​រយៈពេល​តែ​២​ថ្ងៃ ក្រសួងសុខាភិបាល​បាន​រក​ឃើញ​វីរុស​កូ​វី​ដ​-១៩ បំប្លែង​ថ្មី B.1.617.2 (Delta) ចំនួន ១០៩ ករណី នៅ​ថ្ងៃ​ទី​៣១ ខែកក្កដា និង​នៅ​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២១​។

កន្លង​មក​អង្គការ​សុខភាព​ពិភពលោក​បាន​ព្រមាន​ហើយ​ថា​ប្រជាជន​កម្ពុជា​ទាំងអស់​ត្រូវ​តែ​ចូលរួម​អោយ​បាន​គ្រប់​គ្នា​នៅ​ក្​ុ​ង​ការ​ប្រ​យុ​ទ្ឋ​ប្រឆាំង​នឹង​មេរោគ​កូ​វី​ដ​១៩​ដោយ​អនុវត្តន៍​អោយ​បាន​ត្រឹមត្រូវ​បំផុត​រាល់​វិធានការ​ប្រ​យុ​ទ្ឋ​ប្រឆាំង​នឹង​កូ​វី​ដ​១៩​ដើម្បី​ចៀសវាង​កុំអោយ​ស្តាយក្រោយ​នៅ​ពេល​ខាង​មុខ​។

ដូច្នេះ​ការ​ប្រកាស​អំពី​ការ​រក​ឃើញ​កូ​វី​ដ​១៩​បំប្លែង​ថ្មី​ប្រភេទ​ដែល​តា​នៅ​ទី​ភ្នំពេញ​ជា​សញ្ញា​ដ៏​អាក្រក់​មួយ​ដែល​បញ្ជាក់​ថា​កម្ពុជា​ស្ថិត​នៅ​ក្នុង​ភា​ប​ផុយ​ស្រួយ​ខ្លាំង​នៃ​ការ​រាតត្បាត​មេរោគ​កូ​វី​ដ​១៩​កាន់តែ​ធ្ងន់ធ្ងរ​។

ការ​ចាក់​វ៉ាក់សាំង​អោយ​បាន​គ្រប់​គ្នា​និង​ង​ការ​អនុវត្ត​វិធានការ​នានា​ដែល​ដាក់​ចេញ​ដោយ​រដ្ឋាភិបាល​និង​ក្រសួងសុខាភិបាល​គឺជា​ភាព​ចាំបាច់​បំផុត​ដែល​មនុស្ស​គ្រប់​គ្នា​ត្រូវ​អនុវត្តន៍​អោយ​បាន​ដើម្បី​ចៀសវាង​ការ​ស្តាយក្រោយ​ដូចដែល​ព្រមាន​ដោយ​អង្គការ​សុខភាព​ពិភពលោក​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង