Join with Health.com.kh on Telegram

មានសំនួរមកាន់វេបសាសុខភាព health.com.kh ថាតើហេតុអ្វីបានមេរោគបំប្លែងថ្មីដែលតា Delta មានការឆ្លងសាហាវ?

ជា​ចម្លើយ​នោះ​គឺ​តាម​ការ​សិក្សា​ស្រាវជ្រាវ មេរោគ​បំប្លែង​ថ្មី​នេះ​គឺ​ត្រូវការ​ពេលវេលា​តែ​បួន​ថ្ងៃ​ប៉ុណ្ណោះ ដើម្បី​ចម្លង​មេរោគ​ទៅ​អ្នក​ផ្សេង ដោយឡែក​មេរោគ​ដើម​គឺ​ត្រូវការ​ពេ​លវេលា​រហូត​ដល់​៦​ថ្ងៃ​។ អ្នក​ផ្ទុកមេរោគ ដែល​តា​មាន ចំនួន​មេរោគ​ច្រើន​រហូត​ដល់​ជាង​១០០០​ដង ច្រើន​ជាង​អ្នក​ផ្ទុកមេរោគ​ដើម​។ ដូ​ូ​ច្នេះ ចំនួន​មេរោគ​ច្រើន​បែប​នេះ ធ្វើ​អោយ​វា​មាន​លក្ខ​ណះ​ឆ្លង​សាហាវ​និង​លឿន​។

ដោយសារ​តែ​វា​ងាយ​ឆ្លង​បែប​នេះ ធ្វើ​អោយ​អ្នក​ផ្ទុកមេរោគ​ដែល​ម្នាក់ អាច​ចម្លង​ដល់​មនុស្ស រហូត​ដល់ ៦​នាក់ ខ​ណះ​ដែល​អ្នក​ផ្ទុកមេរោគ​ដើម​គឺ​អាច​ចម្លង​មេរោគ​ដល់​មនុស្ស​ពីរ​បី​នាក់​ប៉ុណ្ណោះ​ជា​មធ្យម​។ នេះ​បើ​ផ្អែក​លើ​ការ​សិក្សា​ស្រាវជ្រាវ​មួយ​នៅ​ប្រទេស​ចិន​។ ដោយសារ​មានការ​ឆ្លង​មេរោគ​ច្រើន ដូច្នេះ វា​នឹង​ធ្វើ​អោយ​មនុស្ស​ស្លាប់​ច្រើន​ដែរ​។

ចំណែក​តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា​គឺ​លោកស្រី​វេជ្ជបណ្ឌិត លី​អេ​ឡែ​ន Li Ailan បាន បង្ហាញ ពី​ការ​ព្រួយបារម្ភ​អំពី​វត្តមាន​មេរោគ​ដែល​តា​និង​មេរោគ​បំប្លែង​ថ្មី​ផ្សេង​ៗ​ទៀត​នៅ​កម្ពុជា ដោយ អំពាវនាវ​អោយ​ប្រជាជន​កម្ពុជា​ទាំងអស់​ត្រូវ​តែ​រួម​គ្មា​ប្រឆាំង​នឹង​មេរោគ​នេះ ដើម្បី​ចៀសវាង​ភាព​ស្តាយ ក្រោយ​នៅ​ពេល​ខាង​មុខ​៕