សម្រាប់រដូវរងានេះ មនុស្សយើងច្រើនតែមានបញ្ហាសុខភាពដូចជា ផ្តាសាយ ក្អក ស្បែកស្ងួត និងប្រេះបបូរមាត់ជាដើម។ ហើយបញ្ហាដែលកើតឡើងជាញឹកញាប់នោះគឺ ហើមម្រាមដៃតែម្តង។ ហេតុដូច្នេះហើយ បើយើងចេះនូវវិធីសាស្ត្រព្យាបាលវាដោយខ្លួនឯងខ្លះក៏មិនអត់ប្រយោជន៍ដែរ។
- លាបទឹកក្រូចឆ្មានៅលើម្រាមដៃដែលហើមនោះ ព្រោះវាអាចជួយកាត់បន្ថយការរលាក និងការក្រហមផងដែរ
- ចូរយកចំណិតខ្ទឹមបារាំងលាបលើម្រាមដៃដែលហើមពោះ ព្រោះវាអាចជួយបំបាត់ការរមាស់ និងហើមបានយ៉ាងល្អដែរ
- ការលាយម្រេចខ្មៅជាមួយនឹងប្រេង Mustard Oil ដែលក្តៅឧណ្ហៗ អាចក្លាយជារូបមន្តបំបាត់ការហើមយ៉ាងល្អ ដូច្នេះចូរយកវាលាបលើម្រាមដៃដែលហើមនោះ ហើយអ្នកនឹងមើលឃើញលទ្ធផលរបស់វាហើយ
- ចូរកាត់ចំណិតដំឡូងបារាំងមួយ ហើយប៉ាតអំបិលពីលើ ហើយយកវាលាបលើម្រាមដៃដែលហើមនោះ ដើម្បីសម្រកការហើម ក្រហម និងរមាស់ផង៕