ឡើង ជាហេតុដែលធ្វើឲ្យពិបាកទ្រាំជាខ្លាំង។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យអាការៈទាំងនោះធូរស្រាល។ តើមានអ្វីខ្លះទៅ?
1. ក្រោយពេលដែលអ្នកស្រវឹង ប្រសិនជាមានអាការៈឈឺក្បាល អ្នកអាចញ៉ាំទឹកឃ្មុំលាយទឹកបាន នោះអ្នកនឹងអាចមិនសូវឈឺក្បាលទេ។
2. ប្រសិនជាក្រោយពេលដែលអ្នកស្រវឹង ហើយមានអាការៈវិលមុខ អ្នកអាចពិសារទឹកប៉េងប៉ោះបាន។
3. បើអ្នកស្រវឹង ហើយមានអាការៈចង់ក្អួត អ្នកអាចញ៉ាំផ្លែទំពាំងបាយជូរស្រស់បាន។
4. បើអ្នកស្រវឹង ហើយក្តៅពេញខ្លួន អ្នកអាចញ៉ាំទឹកឳឡឹកបាន នោះវានឹងធ្វើឲ្យអ្នកធូរស្រាល។
5. ប្រសិនក្រោយស្រវឹង ហើយមាត់មានក្លិន អ្នកអាចបរិភោគក្រូចថ្លុងបាន នោះមាត់អ្នកនឹងមិនមានក្លិនទេ៕