ការទៅរៀនថ្នាក់មហាវិទ្យាល័យក្រោយពីប្រឡងវិទ្យាល័យចប់ហើយ អាចបញ្ជាក់ថា ជាការអភិវឌ្ឈន៍សម្រាប់ធនធានមនុស្សដ៏ធំមួយ ហើយអ្នកក៏ត្រូវតែចេះវិធីថែរក្សាសុខភាពខ្លួនឯងឲ្យបានល្អដែរ។ ខាងក្រោមនេះគឺជាការណែនាំខ្លះៗដែលអ្នកគួរតែធ្វើឲ្យបានបើសិនជាចង់បានសុខភាពល្អ៖

  • ចូរផ្តោតសំខាន់ទៅលើរបៀបរស់នៅដែលផ្តល់សុខភាព។ មានន័យថា ចូរគេងឲ្យបានយ៉ាងហោចណាស់ ៨ម៉ោងក្នុងមួយថ្ងៃ ហាត់ប្រាណឲ្យទៀងទាត់ និងញ៉ាំអាហារណាដែលសម្បូរជីវជាតិ
  • បើសិនជាគ្រូពេទ្យប្រចាំកាយអ្នកជាគ្រូពេទ្យរោគកុមារ ចូរសួរគាត់ថា ពេលណាទើបអ្នកអាចប្តូរទៅជាគ្រូពេទ្យសម្រាប់ព្យាបាលមនុស្សវិញបាន
  • ចូរប្រាប់ឲ្យគ្រូពេទ្យដឹងអំពីប្រវត្តិសុខភាពទាំងអស់របស់អ្នកផង
  • ចូរយល់ដឹងផងថាហេតុអ្វីបានជាអ្នកត្រូវការលេបថ្នាំរួមទាំងរបៀបនៃការញ៉ាំវាឲ្យបានត្រឹមត្រូវ និងផលរំខាននានារបស់វាផង។ ចូររៀបគម្រៀងដើម្បីទទួលបានការចេញវេជ្ជបញ្ជាពីគ្រូពេទ្យឲ្យបានគ្រប់គ្រាន់ផង
  • ចូររៀបចំសម្រាប់ការសង្គ្រោះបន្ទាន់។ ចូរជ្រើសរើសគ្លីនិក ឬមន្ទីរពេទ្យដែលនៅជិតសាលា និងសុំឲ្យឪពុកម្តាយអ្នករៀបចំគម្រោងធានារ៉ាប់រងសុខភាពផង៕