ការព្យាយាមគេងជាមួយនឹងជំងឺផ្តាសាយអាចជារឿងមួយពិបាកដែរ។ វាប្រហែលជាអាចធ្វើឲ្យពិបាកដកដង្ហើម និងក្អកជាញឹកញាប់ ហើយករណីទាំងនេះពិតជាពិបាកនឹងគេងលក់ណាស់។ ខាងក្រោមនេះគឺជាការណែនាំខ្លះៗអំពីការគេងឲ្យបានលក់ស្រួលក្នុងពេលមានជំងឺផ្តាសាយ៖

  • ចូរបើកដំណើរការណ៍ម៉ាស៊ីនផ្តល់សំណើមដល់បរិយាកាសក្នុងបន្ទប់ខណៈពេលដែលអ្នកកំពុងតែគេង។ ចូរលាងសម្អាត និងសម្ងួតម៉ាស៊ីននេះជាញឹកញាប់ដើម្បីកុំឲ្យដុះផ្សិត
  • អ្នកអាចប្រើប្រាស់ខ្នើយយតច្រើនជាន់ដើម្បីគេង ព្រោះវានឹងជួយបន្ថយការតឹងច្រមុះ
  • ចូរដាក់ប្រអប់ក្រដាសជូតមាត់មួយនៅក្បែគ្រែដើម្បីអ្នកអាចយកវាបាននៅពេលត្រូវការហិសសម្បោរ។ ក្រដាសជូតមាត់នោះគួរតែមានឡូសិនផ្តល់សំណើម ដែលអាចជួយឲ្យប្រើប្រាស់ទៅមានផាសុកភាព និងមិនបង្កការរលាកដល់ច្រមុះ
  • មុនពេលគេង ចូរលាងច្រមុះជាមួយនឹងទឹកសេរ៉ូមប្រៃ៕