Join with Health.com.kh on Telegram

បញ្ហាឡើងស្នាមជ្រួញលើកមិនពិបាកនឹងដោះស្រាយឡើយ! គួរធ្វើបែបណាទៅ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗបំបាត់និងទប់ស្កាត់បញ្ហាជ្រួញក ៖

១. រក្សាសំណើមឱ្យបាន

ការផ្ដល់សំណើមដល់ស្បែក-ក គឺចាំបាច់ណាស់ដើម្បីបំបាត់និងទប់ស្កាត់ស្នាមជ្រួញ។ អ្នកអាចប្រើប្រាស់ប្រេងអូលីវ ប្រេងដូង ឬប្រេងគ្រាប់អាល់ម៉ុនដើម្បីលាបម៉ាស្សាលើស្បែក-កក្រោយពេលងូតទឹករួច។ អ្នកក៏គួរការពារស្បែកកមិនឱ្យត្រូវកម្ដៅថ្ងៃច្រើនពេកផងដែរដើម្បីដោះស្រាយក៏ដូចជាទប់ស្កាត់បញ្ហាស្នាមជ្រីវជ្រួញ។ មុននឹងចេញក្រៅគួរប្រើប្រាស់ឡេលាបការពារកម្ដៅថ្ងៃលើក ព្រមទាំងផ្នែកផ្សេងទៀតនៃរាងកាយផង។

២. ចៀសវាងត្រូវផ្ទាល់នឹងកម្ដៅថ្ងៃច្រើនពេក

ស្នាមជ្រីវជ្រួញងាយនឹងលេចឡើងណាស់ប្រសិនបើស្បែកត្រូវពន្លឺព្រះអាទិត្យលើសកម្រិត! ដូច្នេះមុនពេលឈានជើងចេញក្រៅក្រោមកម្ដៅថ្ងៃ ចូរលាបឡេការពារកម្ដៅថ្ងៃលើស្បែកផង។ អ្នកក៏អាចប្រើប្រាស់ឆ័ត្រដើម្បីជាម្លប់។

៣. ប្រើប្រាស់ផ្នែកពណ៌នៃស៊ុត

វីតាមីននិង​ប្រូតេអ៊ីនដែលមានក្នងស៊ុតអាចជួយទប់ស្កាត់ដោះស្រាយបញ្ហាជ្រីវជ្រួញលើស្បែក។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកូរវឹកផ្នែកពណ៌សនៃស៊ុតរួចលាបម៉ាស្សាលើស្បែក-កកន្លែងដែលជ្រីវជ្រួញ។ រងចាំរហូតដល់ស្ងួតសឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។

៤. ទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយវីតាមីន C

វីតាមីន C គឺមិនត្រឹមតែល្អសម្រាប់ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយទប់ស្កាត់បញ្ហាឡើងស្នាមជ្រីវជ្រួញលើស្បេកផងដែរ។ នេះក៏ព្រោះតែរាងកាយត្រូវការវីតាមីន C ដើម្បីផលិតកូឡាជែន។

៥. រួមបញ្ចូលត្រីសម្បូរខ្លាញ់ក្នុងរបបអាហារ

ត្រីសម្បូរខ្លាញ់ជាប្រភពដ៏ល្អបំផុតមួយនៃអាស៊ីតអាមីណូដែលចាំបាច់សម្រាប់ស្បែកដើម្បីស្ដារភាពតឹងណែនរលោងស្អាតឡើងវិញ។ ម្យ៉ាងវិញទៀតត្រីសម្បូរខ្លាញ់ក៏មានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលជួយឱ្យស្បែកក្មេងជាងវ័យផងដែរ។

៦. ម៉ាសចេកទុំ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនចេកទុំ ១ផ្លែឱ្យម៉ដ្ឋ បន្ទាប់មកសឹមលាបលើស្បែក-ក។ រងចាំសម្រាប់រយៈពេលពី ១៥ ទៅ ២០នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។

៧. ប្រទាលកន្ទុយក្រពើ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយជែលប្រទាលកន្ទុយក្រពើស្រស់ ១ស្លាបព្រាបាយជាមួយប្រេងវីតាមីន E ១គ្រាប់។ កូរឱ្យសព្វក្លាយជាល្បាយខាប់ៗ រួចសឹមលាបម៉ាស្សាលើ-ក។ រងចាំសម្រាប់រយៈពេលពី ២ ទៅ ៣នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង