បើសិនជាអ្នក ឬកូនមានជំងឺ អ្នកគួរតែមានវិធីការពារកុំឲ្យជំងឺនេះឆ្លងទៅអ្នកដទៃនៅពេលទៅលេង ឬខ្លួនឯងទៅលេងអាងហែលទឹកសាធារណៈ និងប៉ះពាល់នឹងអ្នកហែលទឹកផ្សេងឡើយ។ ខាងក្រោមនេះគឺជាការណែនាំខ្លះៗអំពីការថែរក្សាសុខភាពពេលហែលទឹកក្នុងអាង៖

  • មិនត្រូវហែលទឹកឡើយបើសិនជាអ្នក ឬកូនមានបញ្ហារាករូស
  • ចូរចៀសវាងការលេបទឹកក្នុងអាង
  • មុនពេលហែលទឹក ចូរងូតទឹកសម្អាតមេរោគចេញពីរាងកាយឲ្យបានល្អសិន
  • បើសិនជាកូនតូចអ្នកនឹងហែលទឹក ចូររៀបចំកាលវិភាគសម្រាប់គេសម្រាកពីហែលទឹកឲ្យបានទៀងទាត់ផង
  • ចូរពិនិត្យទៅលើខោទឹកនោមរបស់កូនតូចៗអ្នកជាញឹកញាប់ផង។ ដល់ពេលដែលត្រូវប្តូរ ចូរធ្វើវាឲ្យឆ្ងាយពីអាងហែលទឹកផង៕