Join with Health.com.kh on Telegram


ការសិក្សាស្រាវជ្រាវបានរកឃើញថាអ្នកស្លាប់ដោយសារកូវីដ១៩រហូតដល់ជាង៩៩ភាគរយ សុទ្ឋតែអ្នកមិនបានចាក់វ៉ាក់សាំងការពារខ្លួន។ ការ​សិក្សា​ស្រាវជ្រាវ​នេះ​បាន​បង្ហាញ​ពីសារ​សារសំខាន់​នៃ​វ៉ាក់សាំង​នៅ​ក្នុង​ការ​ការពារ​មនុស្ស​ពី​ការ​ស្លាប់ ការ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ និង ការ​ចូល​មន្ទីរពេទ្យ​ដោយសារ​មេរោគ​កូ​វី​ដ​១៩​។

ដូច្នេះ​ប្រជាជន​កម្ពុជា​ទាំងអស់​គួរតែ​ចាក់​វ៉ាក់សាំង​អោយ​បាន​គ្រប់​ៗ​គ្នា​ដើម្បី​ប្រឆាំង​កូ​វី​ដ​១៩​និង​ដើម្បី​ជីវិត​របស់​ខ្លួន​រហូត​មក​ដល់​ពេល​នេះ កម្ពុជា​បាន​ចាក់​វ៉ា​ក់​ដល់​មនុស្ស​ជាង​៧៥​ភារ​យ​នៃ​គោលដៅ ដោយ​បាន​ក្លាយជា​ប្រទេស​ដែល​ចាក់​វ៉ាក់សាំង​បាន​ច្រើន​បំផុត​ទី​ពីរ​បន្ទាប់​ពី​សាំង​ហ្គា​រ​ពួរ​នៅ​ក្នុង​តំបន់​អា​ស៊ាន​។ នៅ​ថ្ងៃ​ទី​មួយ​ខែសីហា កម្ពុជា​នឹង​ចាប់ផ្តើម​យុ​ទ្ខ​នា​ការ​ចាក់​វ៉ាក់សាំង​លើ​កុមារ​និង​យុវវ័យ ពី​អាយុ​១២​ឆ្នាំ​ដល់​១៧​ឆ្នាំ​។ ដូច្នេះ ឪពុក​ម្តាយ​ត្រូវ​នាំ​កូនចៅ​ទៅ​ចាក់​វ៉ាក់សាំង​ដើម្បី​ការពារ សុខភាព​និង​ជីវិត​របស់​ពួក​គេ​៕