អង់ទីអុកស៊ីដង់ដែលត្រូវបានគេរកឃើញក្នុងអាហារផ្តល់សុខភាព នឹងជួយការពារកោសិការាងកាយអ្នកពីការខូចខាតបាន។ ខាងក្រោមនេះខ្ញុំសូមណែនាំនូវអាហារដែលសម្បូរទៅដោយអង់ទីអុកស៊ីដង់៖

  • ស៊ុត ទឹកដោះគោ និងថ្លើមសត្វ ជាប្រភពដ៏ល្អនៃវីតាមីន A
  • ផ្លែឈើ និងបន្លែពណ៌ចម្រុះ ផ្ទុកទៅដោយវីតាមីន C មានក្នុងអាហារដូចជា ផ្លែឈើជូរៗ ស្ត្របឺរី ល្ហុង ប្រូខូលី ឬផ្កាខាត់ណា
  • គ្រាប់សណ្តែក ឬគ្រាប់ផ្លែឈើ និងស្ពៃស្ពីណាចជាប្រភពដ៏ល្អនៃវីតាមីន E។ 
  • ការ៉ុត ផ្លែប៉េស ដំឡូងជ្វា គឺជាប្រភពដ៏ល្អមួយនៃសារធាតុ Beta-carotene។ 
  • បន្លែពណ៌បៃតងដូចជា ស្ពៃស្ពីណាច ព្រមទាំងល្ហុង ពោត និងក្រូច គឺជាប្រភពដ៏ល្អនៃសារធាតុ Lutein។ 
  • បន្លែ និងផ្លែឈើពណ៌ផ្កាឈូកដូចជា ផ្លែឪឡឹក ប៉េងប៉ោះ និងផ្លែអាប្រីកូត សុទ្ធតែផ្ទុកទៅដោយសារធាតុ Lycopene យ៉ាងច្រើន
  • សាច់ ត្រី សាច់បក្សី ស៊ុត គឺជាប្រភពនៃសារធាតុ សេឡេញ៉ូម៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង