បើសិនជាអ្នកកំពុងតែមានអារម្មណ៍ថា ក្នុងខ្លួនមានភាពតានតឹងខ្លាំង និងស្រ្តេស អ្នកជំនាញនិយាយថា មានរឿងជាច្រើនដែលអ្នកអាចធ្វើបានដើម្បីសម្រួលដល់សរសៃប្រសាទក្នុងខ្លួនបាន។ ខាងក្រោមនេះគឺជាអ្វីដែលអ្នកអាចធ្វើ៖

  • ការច្រៀងចម្រៀងមួយបទអាចជួយឲ្យអ្នកមានអារម្មណ៍ធូរស្រាលបាន
  • យកដៃដាក់ទៅលើរបស់អ្វីមួយដែលមានអារម្មណ៍ថាទន់រលោង
  • ដកដង្ហើមស្រូបយកក្លិនក្រអូបណាមួយដែលធ្វើឲ្យអ្នកមានកម្លាំង
  • ចូរក្រេបរសជាតិភេសជ្ជៈក្តៅឧណ្ហៗមួយកែវដែលអាចជួយឲ្យអ្នកមានអារម្មណ៍ធូរស្រាល
  • ធ្វើការពុតពែតខ្លួនយឺតៗដើម្បីអាចបន្ធូររាងកាយដែលកំពុងតែតឹងខ្លាំងបាន៕