ថ្វីបើធ្មេញទឹកដោះកើតឡើងត្រឹមតែជាលក្ខណៈបណ្តោះអាសន្នក៏ដោយ ក៏វានៅតែមានសារៈសំខាន់ និងត្រូវការយកចិត្តទុកដាក់ថែរក្សាឲ្យបានត្រឹមត្រូវដែរ។ យ៉ាងណាមិញ ប្រយោជន៍របស់ធ្មេញទឹកដោះមានដូចជា៖

  • ជួយឲ្យក្មេងតូចៗអាចទំពារអាហារ និយាយ និងញញឹមបាន
  • ផ្តល់នូវគម្លាតសម្រាប់ធ្មេញព្រៃលូតលាស់បានជាប់រហូត
  • ការពារកុំឲ្យធ្មេញព្រៃដុះមកជាប់គ្នាលឿនពេក ដែលជាហេតុនាំឲ្យដុះខុសជួរ និងមិនស្មើល្អ៕