មនុស្សជាច្រើនតែងត្អូញត្អែរអំពីបញ្ហានៃការបញ្ចេញអាស៊ីតក្រពះហើយធ្វើអោយឈឺក្រពះ។បើសិនជាអ្នកមានបញ្ហានេះ អ្នកគួរតែយល់ដឹងអំពីការបរិភោគអាហារ។នៅទីនេះចូរស្វែងយល់អំពីអាហារដែលអ្នកគួរបរិភោគ:
• របបអាហារគួរតែមានបន្លែ និងផ្លែឈើអោយបានច្រើនព្រោះវាផ្តល់ភាពងាយស្រួលសម្រាប់ប្រព័ន្ធរំលាយអាហារ។
• ព្យាយាមធ្វើដំណាប់ផ្លែឈើដោយកុំប្រើស្ករ ប៉ុន្តែអាចលាយជាមួយទឹកឃ្មុំបន្តិចបន្តួចបានដើម្បីបង្កើតរសជាតិផ្អែម។
• ជ្រើសរើសយកសាច់ដែលមានជាតិខ្លាញ់តិចដូចជា សាច់មាន់ និងសាច់ទា ប៉ុន្តែត្រូវកុំយកស្បែក ព្រមទាំងញ៉ាំត្រីស្រស់ៗអោយបានច្រើន។
• ចូរប្រើទឹកដោះពពែ ឬទឹកសណ្តែកជំនួសទឹកដោះគោដែលសម្បូរជាតិខ្លាញ់។
• តែថ្នាំបូរាណដែលគ្មានជាតិកាហ្វេអ៊ីនជួយកាត់បន្ថយអាស៊ីតក្រពះ។
• ខ្ញីស្រស់ៗផ្តល់ជំនួយដ៏ល្អណាស់សម្រាប់សុខភាពពោះវៀនដូចស្ពៃក្តោបឆ្អិត ឬទឹកស្ពៃក្តោបឆៅដែរ។
ជាមួយគ្នានោះកុំផឹកស្រានិងកាហ្វេពីព្រោះវានឹងធ្វើអោយស្ថានភាពកាន់តែធ្ងន់ធ្ងរ។