Join with Health.com.kh on Telegram

​បើ​យោង​ទៅតាម National Sleep Foundation បាន​ណែនាំ​ថា ការអនុវត្ត​ទម្លាប់​គេង​ដែលមាន​អនាម័យ​ល្អ​នឹង​ជំរុញ​ដល់​ការ​គេង​ប្រកប​ដោយ​សុខភាព​ល្អ ហើយ​ទៀងទាត់​ទៀត​។ ការ​គេង​ដែលមាន​អនាម័យ​ល្អ​នោះ​គួរតែ​មាន​ដូចជា​៖

  • ​ចៀសវាង​ការ​ញ៉ាំ​អាហារ​ច្រើនៗ​មុន​ពេល​គេង​
  • ​ចៀសវាង​ផលិតផល​នីកូទីន គ្រឿង​ស្រវឹង និង​កាហ្វេ​មុន​ពេល​គេង​
  • ​ចូរ​មាន​ទម្លាប់​គេង​ម៉ោង​ដដែលៗ​រាល់ថ្ងៃ ទោះបីជា​ថ្ងៃ​ចុង​សប្តាហ៍​ក៏ដោយ ព្រោះ​វា​នឹង​ជួយ​ឲ្យ​អ្នក​ឆាប់​គេង​ហើយ​ឆាប់​ភ្ញាក់​នៅ​ពេល​ព្រឹក​
  • ​សម្រប​ខ្លួន​នូវ​ទម្លាប់​បន្ធូរ​អារម្មណ៍​នៅពេល​យប់​ដូចជា ការអាន​សៀវភៅ ស្តាប់​ចម្រៀង ឬ​ងូតទឹក​ក្តៅ​ឧណ្ហៗ ព្រម​ទាំង​ការ​តាំងសមាធិ​
  • ​ចៀស​ឲ្យ​ឆ្ងាយ​ពី​ពន្លឺ​ដែល​ភ្លឺ​ខ្លាំង និង​កញ្ចក់​កុំព្យូទ័រ ទូរទស្សន៍ ឬ​ទូរស័ព្ទ​ឆ្លាត​វ៉ៃ ព្រោះ​ពន្លឺ​ទាំងនេះ​អាច​ភ្ញោ​ចដ​ល់​ខួរក្បាល​ឲ្យ​ពិបា​កគេង​លក់បាន​
  • ​អ្នក​ក៏​អាច​ប្រើ​កន្សែង​រុំ​ភ្នែក​ដើម្បី​កុំឲ្យ​មាន​អារម្មណ៍​ចាំង​ភ្នែក​ដែល​នាំ​ឲ្យ​ពិបា​កគេង​លក់​ដែរ​៕