តើអ្នកជាមនុស្សដែលត្រូវចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយដែរទេ? ជាមួយនឹងការលើកលេងមួយចំនួនតូច ប៉ុន្តែមនុស្សភាគច្រើននឹងទទួលបានប្រយោជន៍ពីការចាក់វ៉ាក់សាំង ហើយមានខ្លះទៀតគឺចាំបាច់នឹងត្រូវការចាក់វ៉ាក់សាំងនេះតែម្តង។ ខាងក្រោមនេះគឺជាមនុស្សដែលមានការប្រឈមមុខខ្ពស់បំផុតនឹងជំងឺផ្តាសាយ ហើយក៏គួរតែចាក់វ៉ាក់សាំងបង្ការដែរ៖

  • ក្មេងអាយុចន្លោះ ៦ខែទៅ ៤ឆ្នាំ និងមនុស្សចាស់អាយុចាប់ពី ៥០ឆ្នាំឡើងទៅ
  • អ្នកដែលមានជំងឺរ៉ាំរ៉ៃដូចជា ជំងឺទឹកនោមផ្អែម ហឺត ជំងឺបេះដូងសរសៃឈាម ឬជំងឺតម្រងនោម។ ជាមួយគ្នានេះដែរ មនុស្សគ្រប់គ្នាដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ
  • ស្រ្តីមានផ្ទៃពោះ
  • ក្មេងដែលព្យាបាលដោយប្រើថ្នាំអាស្ពីរីន
  • មនុស្សគ្រប់គ្នាដែលរស់នៅក្នុងមណ្ឌលថែទាំសុខភាព
  • អ្នកដែលធ្វើការក្នុងប្រព័ន្ធសុខាភិបាល
  • អ្នកដែលរស់នៅជាមួយកុមារតូចៗ ឬមនុស្សចាស់ៗ
  • អ្នកដែលធាត់ជ្រុល៕