អ្នក​ត្រូវ​តែ​ធ្វើ​ការពិភាក្សា​ជាមួយនឹង​វេជ្ជបណ្ឌិត មុន​ពេល​សម្រេច​ចិត្ត​ផ្តល់​ឱសថ​ណាមួយ អោយ​ទារក​តូច​របស់ អ្នក ជា​ពិសេស​ប្រសិនបើ​វា​ជា​ការប្រើប្រាស់​លើកដំបូង​។ ទារក​គឺ​ឆាប់​ងាយ នឹង​ទទួលរង​ប្រតិកម្ម​នឹង​ថ្នាំ ជាង​មនុស្ស​វ័យ​ជំទង់ ដូច្នេះ​ការ​ផ្តល់​អោយ​ទារក​របស់​អ្នក​នូវ វេជ្ជបញ្ជា ឬ ឱសថ​ដែល​មាន​ការព្យាបាល ថែមទាំង ឱសថ​បុរាណ​ផងដែរ អាចជា​រឿង​មួយ​ដែល​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​។​
​ប្រសិនបើ​ទារក​របស់​អ្នក មានការ​ក្អួតចង្អោរ ឬ ឡើង​កន្ទួល​ក្រហម បន្ទាប់ពី​ពួកគេ​បាន​ទទួលទាន​ឱសថ​ណាមួយ សូម​ធ្វើ​ការទាក់ទង​ទៅកាន់​គ្រូពេទ្យ​ជាបន្ទាន់​។ អ្នក​ក៏​ត្រូវ​កត់ចំណាំ នូវ​លេខ​សង្គ្រោះបន្ទាន់ នៅ​ជិត​ទូរស័ព្ទ​របស់ អ្នក​ផងដែរ​។ ពេលខ្លះ​ឳ​ពុក​ម្តាយ ឬ អ្នក​ថែទាំ​ទារក អាច​នឹង​រកឃើញ​ថ្នាំ​នៅក្បែរ​ទារក ហើយ​វា​អាច នឹងមាន ភាព​ពិបាក នឹង​ប្រាប់​បាន​ថា តើ​ពួកគេ​មានបាន​ញ៉ាំ​វា​ដែរឬទេ ។ ទោះបីជា អ្នក​មិនមាន​ភាពច្បាស់លាស់​ក៏ដោយ អ្នក​ត្រូវ​តែ ហៅ​រក​ជំនួយ ។​

​ទាំងនេះ​គឺជា ឱសថ​មួយចំនួន​ដែល​អ្នក​មិន​ត្រូវ​ផ្តល់អោយ​ទារក​របស់​អ្នកនោះ​ទេ​៖

​អាស្ពីរីន​
 អ្នក​មិន​ត្រូវ​ផ្តល់​ថ្នាំ​អាស្ពីរីន​អោយ​ទារក​របស់​អ្នកនោះ​ទេ ឬ ឱសថ​ណា​ដែល​មាន​ផ្ទុក​សារជាតិ​ថ្នាំ​អាស្ពីរីន លុះត្រាតែ​អ្នក​បាន​ទទួល​ការអនុញ្ញាត​ពី​វេជ្ជបណ្ឌិត​របស់​អ្នក​។ អាស្ពីរីន អាច​ធ្វើ​អោយ​ក្មេង​តូច​ងាយ​នឹង​ទទួល​នឹង រោគសញ្ញា​នៃ Reye  វា​ជា​ករណី​កម្រ ប៉ុន្តែ​ជា​ជំងឺ​ខ្លាញ់​ដែល​មាន​សក្តានុពល​។ អ្នក​មិន​ត្រូវ​សន្មត​ថា ឱសថ​សម្រាប់​ទារក​ដែលមាន​ដាក់លក់​នៅតាម​ឱសថស្ថាន នឹង​មិន​មាន​ផ្ទុក​សារជាតិ​អាស្ពីរីន​នោះទេ​។ អ្នក​ត្រូវ​អាន​ផ្លាកសញ្ញា អោយបាន​ច្បាស់លាស់ និង​ប្រុងប្រយ័ត្ន ( ពេលខ្លះ​អាស្ពីរីន​អាចជា សាលី​ស៊ី​ឡា​ត ( salicylate) ឬ អា​សេ​ទីល​សាលី​ស៊ី​លី​ក អាស៊ី​ត ( acetylsalicylic acid) រួច​អ្នក​ត្រូវ​សួរ​បញ្ជាក់​វេជ្ជបណ្ឌិត ឬ ឱសថការី​ប្រសិនបើ អ្នក​មិន​ច្បាស់​ថា ឱសថ​នោះ​គ្មាន​សារជាតិ​អាស្ពីរីន​ឬទេ ? សម្រាប់​គ្រុនក្តៅ ឬ ភាព​មិន​ផាសុក​ណាមួយ សូម​ធ្វើការ​សាកសួរ​វេជ្ជបណ្ឌិត​អំពី​ការផ្តល់​ថ្នាំ អា​សេ​តា​មី​ណូ​ហ្វែ​ន ( acetaminophen) ឬ អ៊ី​បូ​ប្រូ​ហ្វែ​ន ( ibuprofen) ប៉ុន្តែ​ចូរ​អ្នក ចង​ចាំ​ថា អ្នក​មិន​ត្រូវ​ធ្វើ​ការផ្តល់​ឱសថ អ៊ី​ប្រូ​ហ្វែ​ន ( ibuprofen) ទៅអោយ​ទារក​តូច​របស់​អ្នក​ដែល​មាន​អាយុ​តិច ជាង​ប្រាំមួយ​ខែ​នោះទេ ។​

​ថ្នាំ​បំបាត់​ក្អក និង ថ្នាំ​ផ្តាសាយ​

 វិទ្យាសា្ថន​សិក្សា​នៃ​សហរដ្ឋអាមេរិ​ក​ផ្នែក ជំងឺ​កុមារ បាន​អោយ​ដំបូន្មាន​ប្រឆាំង​នឹង​ការផ្តល់​នូវ​ថ្នាំ​បំបាត់​ក្អក និង ថ្នាំ​ផ្តាសាយ​ទៅកាន់​ទារក​តូចៗ​។ ការសិក្សា​បាន​បង្ហាញថា ពួក​វា​គឺ​ពិតជា​មិន​បាន​ជួយ​អោយ​រោគសញ្ញា​ស្រាក ស្រាន្ត​បាន​នោះទេ ចំពោះ​កុមារ​ដែល​ស្ថិត​ក្នុង​អំឡុង​អាយុ​នេះ​។ ពួក​វា​អាច ផ្តល់​ផល​ប៉ះពាល់ ជាពិសេស នៅពេលដែល ទារក​ទទួលយក​វា​ក្នុង​កម្រិត​មិន​ត្រឹមត្រូវ​ណាមួយ ដែល​ច្រើន​ជាង​ការណែនាំ​។​

 បន្ថែម​ទៅលើ​ផល​រំខាន​មួយចំនួន ដូចជា ការ​ដេក​លក់​លីវៗ ឬ ការ​ដេក​មិន​លក់​, ឈឺ​ពោះ​, មាន​ឡើង​កន្ទួល ក្រហម ឬ បន្ទាល​ត្រ​អាក កូនក្មេង​ក៏​អាច​ទទួល​រង​នូវ ឥទ្ធិពល​អាក្រក់​ជាង​នេះ ដូចជា ចង្វាក់បេះដូង​ដើរ​ញាប់​, ប្រកាច់ និង ថែមទាំង​អាច​ទទួល​រង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ផងដែរ​។ ជា​រៀងរាល់ឆ្នាំ មាន​កុមារ​ជា​ច្រើន​ពាន់​នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​បន្ទប់​សង្គ្រោះ​បន្ទាន់ បន្ទាប់ពី​ពួកគេ​បាន​លេបថ្នាំ​ក្អក និង ថ្នាំ​ផ្តាសាយ​ច្រើន​ហួស​កម្រិត​។

ទោះបីជា​កន្លង​ទៅ​ពីរ​បី​ឆ្នាំ​ទៅ​នេះ ចំនួន​នៃ​ទារក និង កុមារ​តូចៗ​ដែល​បាន​បញ្ជូន​ទៅ​បន្ទប់​សង្គ្រោះ​បន្ទាន់ មាន ការធ្លាក់​ចុះ​បាន​ពាក់កណ្តាល  អ្នកជំនាញ​ផ្នែក​សុខភាព បាន​កំណត់​ពី ការពិត​ដែល​បានមក​ពី​ការធ្លាក់ចុះ ដែល​ឧស្សាហករ​មិន ត្រូវបាន​ដាក់​លក់​នូវ​ថ្នាំ​បំបាត់​ក្អក និង ផ្តាសាយ​នេះ​ទៅកាន់​កូនក្មេង​ដែល​មាន​អាយុ​តិច នោះទេ ។​

ឱសថ​ប្រឆាំងនឹង​ការ​ក្អួត​
 អ្នក​មិន​ត្រូវ​ផ្តល់​នូវ​វេជ្ជបញ្ជា ឬ ឱសថ​ដែល​ប្រឆាំង​នឹង​ការ​ក្អួត​ទេ លុះត្រាតែ​វេជ្ជបណ្ឌិត​ដែល​មាន​ជំនាញ បាន ណែនាំ​អោយ​អ្នកប្រើប្រាស់​វា​។ ភាគច្រើន​នៃ​រយៈពេល​នៃ​ការ​ក្អួត​នេះ គឺ​មាន​រយៈពេល​ខ្លី​នោះទេ ហើយ​ទារក ភាគច្រើន និង កុមារ​តូចៗ​អាច​ប្រឈម​នឹង​វា​បាន​ដោយ​ស្រួល ដោយ​មិន​ចាំ​ត្រូវ​ប្រើ​ឱសថ​អ្វី​នោះ​ទេ​។ លើសពីនេះ ទៅទៀត ឱសថ​ដែល​ប្រឆាំង​នឹង​ការ​ក្អួត នេះ​គឺ​មាន​ការ​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្ពស់ និង អាច​ផ្តល់​ផលប៉ះពាល់​ដល់ ថ្ងៃ​ក្រោយ​ផង​ដែរ​។ ប្រសិនបើ​ទារក​របស់​អ្នក កំពុង​ក្អួត និង​ចាប់ផ្តើម​ខ្សោះ​ជាតិ​ទឹក សូម​ធ្វើ​ការទំនាក់ទំនង​ទៅកាន់ វេជ្ជបណ្ឌិត​ដើម្បី​ទទួលបាន​នូវ​ដំបូន្មាន នៃ​អ្វី​ដែល​អ្នក​ត្រូវធ្វើ ។​

ឱសថ​សម្រាប់​មនុស្សពេញវ័យ​
ការផ្តល់​ឱសថ​អោយ​ទារក​របស់​អ្នក នូវ​កម្រិត​ដូសតិ​ចតួច​ណាមួយ​ដែល ត្រូវ​ប្រើ​សម្រាប់​មនុស្សពេញវ័យ គឺ​ពិតជា​ផ្តល់​គ្រោះថ្នាក់​ចំពោះ​ពួកគេ​។ ថ្នាំ​តំនក់​សម្រាប់​កុមារ​តូចៗ ក៏​ត្រូវបាន​យកចិត្តទុកដាក់​ជាង ថ្នាំ​ដែល​ប្រើ សម្រាប់​កុមារ​ដែល​មាន​អាយុ​ច្រើន​ផងដែរ ដូច្នេះ​អ្នក​ត្រូវតែ​មាន​ភាព​ប្រុងប្រយ័ត្ន​ចំពោះ​ចំនួន​នៃ​ការផ្តល់​ឱសថ​ទៅ អោយ​ទារក​តូច​របស់​អ្នក​។ ប្រសិនបើ​ផ្លាកសញ្ញា​វា មិន​បាន​បង្ហាញ​ពី​កម្រិត​ដូស​សម្រាប់​ទំងន់ និង អាយុ​របស់​កូន អ្នក នោះ​អ្នក​មិន​ត្រូវ​ផ្តល់​ថ្នាំ​នេះ​អោយ​កូន​អ្នកនោះ​ទេ​។

​​ឱសថ​ទាំងឡាយណា​ដែល​ត្រូវបាន​ចេញ​វេជ្ជបញ្ជា​អោយ​នរណា​ម្នាក់​ផ្សេងទៀត ឬ សម្រាប់​ករណី​ផ្សេង​ទៀត ឱសថ​ដែល​បាន​ចេញ​វេជ្ជបញ្ជា​សម្រាប់​តែ​អ្នក​ផ្សេង​ទៀត ( ដូចជា​សមាជិក​ក្នុង​ក្រុម​គ្រួសារ​ណាមួយ​)  ឬ សម្រាប់​ព្យាបាល​ជំងឺ​ផ្សេងទៀត អាច​នឹង​មិន​មាន​ប្រសិទ្ធភាព ឬ ថែម​ទាំង​អាច​ផ្តល់​គ្រោះថ្នាក់​ទៀតផង នៅពេល ដែល​អ្នក​បាន​ផ្តល់​វា​អោយ​ទារក​តូច​របស់​អ្នក​។ សូម​ផ្តល់​តែ​ឱសថ​ណា ដែល​បាន​ចេញ​វេជ្ជបញ្ជា​សម្រាប់តែ​កូនតូច អ្នក និង​ក្នុង​ករណី​ច្បាស់លាស់​សម្រាប់​ពួកគេ ។​

​ឱសថ​ទាំងឡាយណា​ដែល​ហួស​ថ្ងៃ​ប្រើប្រាស់​
បោះចោល​នូវ​ឱសថ ឬ វេជ្ជបញ្ជា​នូវ​ឱសថ​ទាំងឡាយណា​ដែល ហួសកំណត់​ថ្ងៃ​ដែល​ត្រូវ​ប្រើប្រាស់​។ អ្នក​ក៏ ត្រូវ​បំផ្លាញ​ចោល​នូវ​ឱសថ​ដែល​បាត់បង់​ពណ៌ ឬ ខ្ទេច​ទ្រង់ទ្រាយ ជាពិសេស​គឺ​នៅ​ពេល​ដែល​មិន​ស្ថិត​នៅក្នុង​ស្ថាន ភាព​ដើម ដូច​ពេល​ដែល​អ្នក​បាន​ទិញ​វា​មក​នៅ​លើក​ដំបូង​។ បន្ទាប់​ពី​លើស​ថ្ងៃ​កំណត់ នៃ​ការប្រើប្រាស់​ឱសថ​ទាំង នោះ​អាច នឹង​មិន​មាន​ប្រសិទ្ធភាព និង ថែម​ទាំង​អាច​ផ្តល់​គ្រោះថ្នាក់​ថែមទៀត​ផង​។​

ជាទូទៅ វា​មិនមែន​ជា​គំនិតល្អ​នោះទេ ដែល​អ្នក​ត្រូវ​ចោល​ឱសថ​ទាំងនោះ ទៅក្នុង​បង្គន់ តាម​ដែល​វា​អាច នឹង បំពុល​ទឹក​ក្រោម​ដី និង ចុង​ក្រោយ​វា​ថែម​ទាំង​អាច​បំពុល​ដល់​ការផ្គត់ផ្គង់​ទឹក​សម្រាប់​ប្រើប្រាស់​ថែមទៀត​ផង​។ តែ​ទោះជា​យ៉ាងណាក៏ដោយ ស្ថាប័ន​ផ្នែក​ឱសថ និង អាហារ​នៃ​សហរដ្ឋអាមេរិក​បាន​ធ្វើ​ការណែនាំ អោយ​ចោល​នូវ ឱសថ​ពីរ​បី​ប្រភេទ ដែល​មាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កុមារ ទៅក្នុង​បង្គន់ ជាជាង​ការ​ចោល​វា​ទៅ​ក្នុង​ធុង សំរាម​។ ពិនិត្យមើល​ផ្លាកសញ្ញា​នៃ​ឱសថ ដើម្បី​រកអោយឃើញ​ថា តើ​វា​គួរ​ត្រូវ​បោះចោល​ដែរឬទេ​? ប្រសិនបើ​អ្នក មិន​ច្បាស់ អ្នក​អាច​ធ្វើ​ការសាកសួ​រឱស​ថ​ការី ពីអ្វី​ដែល​អ្នក​ត្រូវ​ធ្វើ ឬ ស្វែងរក​ថា តើ​សហគមន៍​របស់​អ្នកមាន កម្មវិធី ប្រមូល​យក​ឱសថ​ចាស់ៗ និង ផុតកំណត់​ទាំងនេះ ទៅ​រក្សាទុក​ដែរឬទេ​?

ប្រសិនបើ​ឱសថ​ទាំងនេះ​មិន​ត្រូវបាន​បោះចោល ឬ គ្មាន​កម្មវិធី​ប្រមូល​យក​ថ្នាំ​ចាស់ៗ​ទាំងនេះ​ទេ សូម​ចាក់ ឱសថ​ទាំងនោះ​ចេញពី​ដប​របស់​វា ទៅកាន់​ប្រអប់​អ្វីមួយ​ដែល​បិទ​ជិត​មុន​ពេល​ចោល​វា​ទៅ​ក្នុង​ធុងសំរាម​។ អ្នក​មិន ត្រូវ​កិនកំទេច​គ្រាប់​ថ្នាំ នៅ​ពេល​អ្នក​លាយ​ឱសថ​ទាំងនេះ ជាមួយនឹង​សារជាតិ​ដែល​មិន​ចាំបាច់​នោះទេ​។

​ថ្នាំ​អា​សេ​តា​មី​ណូ​ហ្វែ​ន​បន្ថែម ( Extra acetaminophen)
 មាន​ឱសថ​មួយចំនួន​មាន​ផ្ទុក សារជាតិ​អា​សេ​តា​មី​ណូ​ហ្វែ​ន ដែល​អាច​ជួយ​បំបាត់​គ្រុ​នក្តៅ និង​ការឈឺចាប់ ដូច្នេះ​អ្នក​ត្រូវមាន​ការប្រុងប្រយ័ត្ន ដោយ​មិន​ត្រូវ​ធ្វើ​ការផ្តល់​នូវ​កម្រិត​ដូស​នៃ​អាសេតាមី​ណូ​ហ្វែ​ន​បន្ថែម​ផ្សេងទៀត ទៅកាន់​ទារក​អ្នកនោះ​ទេ ប្រ​សិបើ គេ​បាន​ទទួលយក​ឱសថ​ប្រភេទ​នោះ​ហើយ​។ ប្រសិនបើ​អ្នក​មិនមាន ភាពច្បាស់ លាស់​ថា​តើ​មាន​សារជាតិ​អ្វីខ្លះ​នៅក្នុង​ឱសថ​ជាក់លាក់​ណាមួយ សូម​កុំ​ផ្តល់​វា​អោយ​កូន​របស់​អ្នក នូវ​ថ្នាំ​អា​សេ​តា មី​ណូ​ហ្វែ​ន ឬ អ៊ី​ប៊ូ​ប្រូ​ហ្វែ​ន លុះត្រាតែ​អ្នក បាន​ទទួល​ការអនុញ្ញាត​ពី​វេជ្ជបណ្ឌិត ឬ ឱសថ​ការី ។​

​ថ្នាំ​ដែល​ទំពារ​បាន​
 ថ្នាំ​គ្រាប់​ដែល​អាច​ទំពារ​បាន ឬ ប្រភេទ​ផ្សេង​ទៀត​នៃ​ថ្នាំ​ដែល​មាន​សណ្ឋាន​ជា​ថ្នាំ​គ្រាប់ គឺជា​ការ​ឈ្លក់​មួយ​ដ៏ គ្រោះថ្នាក់​សម្រាប់​កូនតូច​។ ប្រសិនបើ​កូនតូច​របស់​អ្នក​ត្រូវ​ទទួល​ទាន​នូវ​វត្ថុ​រឹង ហើយ​អ្នក​ចង់​ប្រើ​ថ្នាំ​គ្រាប់ សូម​សាក សួរ​វេជ្ជបណ្ឌិត​ថា តើ​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ ប្រសិនបើ​អ្នក​ចង់​កិន​ថ្នាំ​នោះ និង ដាក់​វា​ចូលទៅក្នុង​ស្លាបព្រា នៃ អាហារ​ទន់ ដូចជា​យ៉ា​អួ ឬ ទឹក​ប៉ម​។ វា​ប្រាកដ​ណាស់ អ្នក​ត្រូវ​តែ​ប្រាកដ​ថា​គេ​នឹង​ញុំ​ា​វា​អោយ​អស់​មួយ​ស្លាបព្រា ដើម្បីអោយ​គេ​ទទួលបាន​នូវ​ដូស​ថ្នាំ​ពេញលេញ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង