ទម្លាប់ថែរក្សាស្បែករបស់អ្នកប្រហែលជាមានឥទ្ធិពលខ្លាំងទៅលើភាពចាស់របស់ស្បែកដែរ។ ខាងក្រោមនេះគឺជាដំបូន្មានខ្លះៗដែលអាចធ្វើបានក្នុងការថែរក្សាស្បែកឲ្យមានសុខភាពល្អ៖

  • ចូរលាបឡេការពារកម្តៅព្រះអាទិត្យមុនពេលចេញក្រៅផ្ទះ
  • មិនត្រូវជក់បារីឡើយ
  • ចូរពិនិត្យមើលស្បែកជាទៀងទាត់ដើម្បីរកមើលអាការៈនៃជំងឺមហារីកស្បែក
  • ចូរកំណត់ឲ្យដឹងថា ស្បែកអ្នកជាប្រភេទអ្វីដូចជា ស្បែកមានជាតិប្រេងច្រើន ឬស្ងួត និងប្រើប្រាស់ផលិតផលណាដែលសមស្របនឹងប្រភេទស្បែកនោះ
  • ចូរលាងសម្អាតមុខមុនពេលចូលគេង ពេលភ្ញាក់ពីគេង និងក្រោយពេលបែកញើសម្តងៗ។ ចូរប្រើប្រាស់ទឹកក្តៅឧណ្ហៗ និងក្រែមសម្អាតមុខថ្នមៗ តែមិនត្រូវប្រើវិធីខាត់ឡើយ
  • ចូរស្វែងរកមធ្យោបាយដើម្បីគ្រប់គ្រងស្រ្តេសឲ្យបានល្អផង៕