ការព្យាបាលសក់ដើម្បីពង្រឹងដល់រូបរាងខាងក្រៅរបស់អ្នក ប្រហែលជាអាចទប់ស្កាត់ការខូចសក់ ដោយសារតែការលេងស្តាយសក់របស់អ្នកបាន។ ខាងក្រោមនេះគឺជាគន្លឹះថែរក្សាសក់ខ្លះៗដែលអ្នកគួរតែចេះអនុវត្តផង៖

  • បើសិនជាអាច ចូរប្រើប្រាស់ពណ៌សក់កុំឲ្យច្រើនជាងបីពណ៌ខុសៗគ្នាជាងពណ៌សក់ធម្មជាតិរបស់អ្នក
  • ចូរធ្វើតេស្តពណ៌សក់ជានិច្ចមុនពេលប្រើប្រាស់វាលើសក់ក្បាលទាំងអស់ ជាពិសេសពិនិត្យរកមើលការបង្ករលាក ឬកន្ទួលរមាស់ក្រោយប្រើរួច
  • ចូរពាក់មួកដែលមានឆាងម៉ាងធំជុំវិញ ដើម្បីការពារសក់ពីពន្លឺព្រះអាទិត្យ
  • បើសិនជាអ្នកត្រូវលេងស្តាយសក់ ចូរធ្វើទៅតាមការណែនាំជានិច្ច។ ចូរដាក់ម៉ោងរោរិ៍ដើម្បីប្រាកដថា អ្នកបានលាងសម្អាតសារធាតុដែលប្រើដើម្បីលេងស្តាយសក់នោះភ្លាមៗ
  • ចូរទៅជួបពេទ្យសើស្បែកបើសិនជាសារធាតុលេងស្តាយសក់នោះបង្កជាការរលាកធ្ងន់ធ្ងរ៕