ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំឆ្លូវ
ឆ្នាំឆ្លូវ នៅពេលដែលគេសម្រេចចង់ធ្វើអ្វីមួយ នឹងមិនងាយបោះបង់ចោលឡើយ។ ជាពិសេស មិនមាននរណាអាចហាមឃាត់ គម្រាម ឬបញ្ចុះបញ្ចូលរឿងដែលគេចង់ធ្វើនោះទេ។ មិនត្រឹមតែប៉ុណ្ណោះ គេតែងតែបន្តប្រឹងប្រែងដើម្បីសម្រេចបានគោលដៅជានិច្ច។
ឆ្នាំរកា
ឆ្នាំរកា មានខួរក្បាលដែលឆ្លាត ថែមទាំងពូកែក្នុងការគិតបានល្អិតល្អន់។ ជាពិសេស គេជាបុគ្គលដែលពូកែក្នុងការគេចពីគ្រោះថ្នាក់។ ដោយសារតែសមត្ថភាពដ៏ខ្លាំងរបស់គេ គ្មាននរណាអាចគម្រាមគេបានឡើយ។
ឆ្នាំកុរ
ឆ្នាំកុរ មានចរិតទន់ភ្លន់ និងស្មោះត្រង់។ ជាពិសេស មិនថាគេធ្វើអ្វីទេ គឺទទួលបានផលខ្ពស់ជានិច្ច ព្រោះគេពូកែក្នុងការសង្កេតបានល្អិតល្អន់។ ជាហេតុដែលធ្វើឲ្យអ្នកដទៃមិនហ៊ានមើលងាយគេឡើយ៕