ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារពេលព្រឹកដែលអាចធ្វើឲ្យអ្នកមានរាងស្អាតបាន។ តើមានអ្វីខ្លះទៅ?

1. អ្នកអាចចិតផ្លែឈើដែលអ្នកចូលចិត្តញ៉ាំចំនួន៥មុខជាដុំតូចៗ រួចចាក់ទឹកសាឡាតចូល រួចអាចយកមកពិសារបាន នោះអ្នកនឹងអាចទទួលបានសារធាតុចិញ្ចឹមបានគ្រប់គ្រាន់។ ជាពិសេស អ្នកអាចទទួលបានសារធាតុសរសៃ ដែលជួយអ្នកឲ្យបញ្ចេញជាតិពុលតាមលាមក។ ដូចនេះ អ្នកនឹងអាចមានរាងដែលស្អាតបាន។

2. អ្នកអាចដាំបបរជាមួយដំឡូងជ្វាបាន ដោយអ្នកអាចយកអង្ករចំនួនមួយចានតូច លាងឲ្យស្អាត រួចដាំឲ្យពុះ ទើបដាក់ដំឡូងជ្វាចូល រំងាស់ចំនួន៣០នាទី ដោយប្រើភ្លើងតូច ជាការស្រេច។ ក្រោយពេលដែលអ្នកបរិភោគរួច ក្រពះ និងពោះវៀនអ្នកនឹងដំណើរការល្អ ដោយជួយជម្រះសារធាតុពុលទាំងឡាយឲ្យចេញមកក្រៅអស់បាន។

3. អ្នកក៏អាចយកនំបុ័ងដែលធ្វើពីស្រូវសាលីមកធ្វើជាអាហារពេលព្រឹកផងដែរ ព្រោះនំបុ័ងប្រភេទនេះ អាចជួយធ្វើឲ្យអ្នកមិនឡើងទម្ងន់ឡើយ ថែមទាំងអាចធ្វើឲ្យអ្នកស្រកទម្ងន់ផងដែរ។ ដូចនេះ អ្នកអាចយកអាហារ៣ប្រភេទនេះ មកធ្វើអាចអាហារពេលព្រឹករបស់អ្នក ដើម្បីអាចរក្សារូបរាងដែលស្អាតមួយ៕