Join with Health.com.kh on Telegram

ការ​សិក្សា​ស្រាវជ្រាវ​ទូ​ទាំង​ពិភពលោក​បាន​បង្ហាញ​ថា​មេរោគ​បំប្លែង​ថ្មី​ដែល​តា​បាន​ឆ្លង​ភាគច្រើន​ទៅ​លើ​ក្មេង​ៗ​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​ដូច​មនុស្ស​ចាស់​។
នេះ​បើ​តាម​សេចក្តីរាយការណ៍​ព័ត៌មាន​បរទេស​។ សារព័ត៌មាន Business Insider បាន​រាយការណ៍​ថា​ការ​សិក្សា​ស្រាវជ្រាវ​មួយ​នៅ​អង់គ្លេស បាន​បង្ហាញ​ថា ការ​ឆ្លង​មេរោគ កូ​វី​ដ​១៩​កើត​មាន​ប្រាំ​ដង​ច្រើន​ជាងគេ​ក្នុង​ចំណោម ក្មេង​ដែល​មាន​អាយុ​ពី​៦​ទៅ​១២ ឆ្នាំ និង​ក្រុម​មនុស្ស​អាយុ​ពី​១៨​ទៅ​២៤ ឆ្នាំ បើ​ប្រៀបធៀប​ជាមួយ​ក្រុម​មនុស្ស ដែល​មាន អាយុ​៦៥​ឆ្នាំ​ឡើង​ទៅ​។

គេ​ពន្យល់​ថា​ក្មេង​ក្រោម​អាយុ​១២​ឆ្នាំ​ដែល​ឆ្លង​កូ​វី​ដ​១៩​គឺ​ដោយសារ​តែ​ពួក​គេ​មិន​បាន​ចាក់​វ៉ាក់សាំង​។ ចំណែក​នៅ​អ៊ី​ស្រា​អែ​ល​វិញ ក្មេង​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ចំនួន ពាក់កណ្តាល​នៅ​ក្នុង ចំណោម​អ្នក​ដែល​រក​ឃើញ​មាន​មេរោគ​កូ​វី​ដ​១៩​ពិសេស​មេរោគ​ដែល​តា​ប្រចាំ​ថ្ងៃ​។

ប្រទេស​មួយ​ចំនួន​ទៀត​ក៏​បាន​កត់សម្គាល់​ឃើញ​ការ​ឆ្លង​រាលដាល​មេរោគ​កូ​វី​ដ​១៩​ពិសេស​មេរោគ​ដែល​តា​នេះ​ផង​ដែរ​។ នេះ​មាន​ន័យ​ថា​ក្មេង​ៗ​មាន​ហានិភ័យ​ខ្ពស់​នៅ​ក្នុង​ការ​ឆ្លង​មេរោគ​ដែល​តា​។ នៅ​ប្រទេស​កម្ពុជា​មិន​ទាន់​មាន​របាយការណ៍​នៅឡើយ​ថា​មេរោគ​ដែល​តា​បាន​វាយប្រហារ​ដល់​កុមារ​កម្ពុជា​។ ប៉ុន្តែ​ស្ថានភាព​នៃ​ការ​ឆ្លង​មេរោគ​ដែល​តា​នៅ​ក្នុង​ចំណោម​ក្មេង​ៗ​នៅ​ប្រទេស​ផ្សេង​ទៀត​គឺជា​សញ្ញា​ដែល​កម្ពុជា​ត្រូវ​យកចិត្តទុកដាក់​ទប់ស្កាត់​កុំអោយ​មានការ​ឆ្លង​រាលដាល​ក្នុង​ចំណោម​ក្មេង​ៗ៕