ថ្នាំទឹកនោមផ្អែម metformin អាចជួយរក្សាកម្រិតជាតិស្ករបានខ្ពស់។ ការស្រាវជ្រាវថ្មីៗនេះក៏បានបង្ហាញថា វាក៏អាចបន្ថយហានិភ័យនៃជំងឺវង្វេងបានផងដែរ។
បើធៀបទៅនឹងអ្នកដែលប្រើថ្នាំទឹកនោមផ្អែមដទៃទៀតដែលត្រូវបានគេស្គាល់ថា sulfonylureas, អ្នកដែលប្រើ metformin មានការថយចុះហានិភ័យក្នុងការវិវត្តទៅជាជំងឺវង្វេងបាន២០%លើការស្រាវជ្រាវអស់រយៈពេល៥ឆ្នាំ។
វេជ្ជបណ្ឌិត រ៉ាឆេល វាយម័រ (Rachel Whimer) បាននិយាយថា ថ្នាំ metformin អាចមានឥទ្ធិពលការពារណឺរ៉ូនក្នុងខួរក្បាល។
អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី២មានហានិភ័យទ្វេដងក្នុងការវិវត្តទៅជាជំងឺវង្វេង នេះបើធៀបទៅនឹងអ្នកដែលមិនមានជំងឺទឹកនោមផ្អែម។ ប៉ុន្តែ ទោះបីជាជំងឺទឹកនោមផ្អែមគឺជាកត្តាហានិភ័យមួយនៃជំងឺវង្វេងក៏ដោយ, ប៉ុន្តែអ្នកស្រាវជ្រាវបានរកឃើញថា វាមានការស្រាវជ្រាវតិចតួចណាស់លើឥទ្ធិពលនៃថ្នាំទឹកនោមផ្អែមលើហានិភ័យនៃជំងឺវង្វេង។
ដើម្បីមើលថាតើការព្យាបាលនានាអាចមានការការពារប្រឆាំងនឹងជំងឺវង្វេងឬយ៉ាងណានោះ, ក្រុមរបស់វាយម័របានធ្វើការស្រាវជ្រាវលើមនុស្សដែលមានជំងឺទឹកនោមផ្អែមប្រភេទទី២ជិត ១៥.០០០នាក់ដែលទើបតែចាប់ផ្តើមព្យាបាលថ្នាំមួយមុខក្នុងជំងឺរបស់ពួកគេ។
អ្នកទាំងអស់នោះនៅក្នុងការស្រាវជ្រាវគឺមានអាយុលើសពី៥៥ឆ្នាំ ហើយអ្នកទាំងអស់នោះត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺទឹកនោមផ្អែមប្រភេទទី២។ វាយម័របាននិយាយថា មិនមែនពួកគេត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថ្មីៗនោះ, មនុស្សមួយចំនួនត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺទឹកនោមផ្អែមប្រភេទទី២យ៉ាងយូរ១០ឆ្នាំ។ ប៉ុន្តែមិនមាននរណាម្នាក់បានប្រើថ្នាំសម្រាប់ជំងឺរបស់ពួកគេនៅពេលការស្រាវជ្រាវចាប់ផ្តើមនោះទេ។
វាយម័របាននិយាយថា ពួកគេបានចែកការព្យាបាលជាបួនៈ ការប្រើថ្នាំ metformin, sulfonylureas, thiazolidinediones(TZDs) ឬការចាក់អាំងស៊ុយលីន។
គ្រប់ការព្យាបាលទាំងនេះបន្ថយកម្រិតជាតិស្ករ ប៉ុន្តែពួកគេមានសកម្មភាពខុសៗគ្នាបន្តិចបន្តួច។
ថ្នាំ metformin ធ្វើអោយសាច់ដុំងាយនឹងទទួលនឹងអរម៉ូនអាំងស៊ុយលីន ដែលជាអរម៉ូនមួយសំខាន់សម្រាប់នាំជាតិស្ករទៅក្នុងកោសិកាក្នុងខ្លួន ហើយជាលិកាផ្តល់ចេញជាថាមពល។ វាក៏បន្ថយបរិមាណនៃជាតិស្ករដែលត្រូវបានបង្កើតឡើងដោយថ្លើមផងដែរ។ ថ្នាំ sulfonylureas ភ្ញោចអោយផលិតនូវអរម៉ូនអាំងស៊ុយលីន។ ថ្នាំ TZDs ធ្វើអោយសាច់ដុំ និងជាលិកាខ្លាញ់ងាយទទួលនឹងអរម៉ូនអាំងស៊ុយលីន ហើយពួកវាបន្ថយបរិមាណនៃជាតិស្ករដែលត្រូវបានបង្កើតឡើងដោយថ្លើមផងដែរ។ ការចាក់អរម៉ូនអាំងស៊ុយលីនត្រូវបានគេប្រើដើម្បីជួយគ្រប់គ្រងលើការកើនឡើងតម្រូវកចំពោះអរម៉ូនអាំងស៊ុយលីនបន្ថែមដោយសារតែមនុស្សដែលមានជំងឺទឹកនោមផ្អែមប្រភេទទី២មិនអាចប្រើអរម៉ូនអាំងស៊ុយលីនដែលត្រូវបានផលិតដោយខ្លួនដោយមានប្រសិទ្ធភាពនោះទេ។
អំឡុងពេលនៃការស្រាវជ្រាវ, អ្នកជំងឺជិត១០%ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺវង្វេង។
បើធៀបទៅនឹងអ្នកដែលប្រើថ្នាំ sulfonylureas, អ្នកដែលប្រើថ្នាំ metformin មានការថយចុះហានិភ័យក្នុងការវិវត្តទៅជាជំងឺវង្វេងបាន២០%។ វាមិនមានការខុសប្លែកគ្នានោះទេចំពោះហានិភ័យនៃជំងឺវង្វេងចំពោះអ្នកដែលប្រើថ្នាំ TZDs ឬចាក់អាំងស៊ុយលីនបើធៀបទៅនឹងអ្នកប្រើថ្នាំ sulfonylureas។
វាយម័របាននិយាយថា អ្នកស្រាវជ្រាវបានគ្រប់គ្រងស្ថិតិចំពោះចំនួននៃកត្តាហានិភ័យមួយចំនួនដូចជា អាយុ, រយៈពេលនៃជំងឺទឹកនោមផ្អែម, ការគ្រប់គ្រងជាតិស្ករនៅក្នុងឈាម, ជាតិសាសន៍ ឬចំនេះដឹងនោះ។
តើវាជាអ្វីអំពីថ្នាំ metformin ដែលអាចជួយការពារខួរក្បាលនោះ? វាយម័របាននិយាយថា ទ្រឹស្តីមួយដែលបានធ្វើលើការស្រាវជ្រាវលើសត្វបានបង្ហាញថា ថ្នាំ metformin អាចដើរតួសំខាន់ក្នុងការលូតលាស់នៃកោសិកាខួរក្បាលថ្មី។ គាត់បានបន្ថែមថា វាក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងការថយចុះការរលាកផងដែរ។
វេជ្ជបណ្ឌិត រីឆាដ លីពថុន (Richard Lipton) ដែលមកពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Montefiore បាននិយាយថា អាំងស៊ុយលីនផ្តល់ភាពប្រសើរនៃការរស់នៅនៃកោសិកាប្រសាទ។ ថ្នាំដូចជាថ្នាំ metformin ដែលជាថ្នាំទទួលអរម៉ូនអាំងស៊ុយលីននៅក្នុងខ្លួននោះ, អាចជាអ្នកទទួលអាំងស៊ុយលីននៅក្នុងខួរក្បាលផងដែរ។ យើងដឹងថា មនុស្សដែលមានជំងឺអាល់ហ្សៃមឺរ បានបាត់បង់ចំណុះនៃខួរក្បាល, ដែលអាចមានការថយចុះការជំនួសនៃកោសិកាប្រសាទ។ ការសម្គាល់ដែលថ្នាំ metformin អាចជម្រុញអោយមានការបង្កើតកោសិកាប្រសាទថ្មី និងជំនួសកោសិកាខួរក្បាលនោះ គឺជារឿងមួយដែលទាក់ទាញ។
លីពថុនបាននិយាយថា គំនិតដែលរបៀបនៃយើងព្យាបាលជំងឺទឹកនោមផ្អែមអាចប៉ះពាល់ដល់មូលហេតុនៃជំងឺវង្វេងនោះ គឺជារឿយមួយដែលគួរអោយចាប់អារម្មណ៍។
វាយម័រសង្ឃឹមថាមានការស្រាវជ្រាវបន្ថែមដើម្បីកំណត់ថាតើការប្រើប្រាស់រយៈពេលយូរនៃថ្នាំ metformin នឹងមានប្រសិទ្ធភាពប្រសើរឡើង, ថាតើកម្រិតខ្ពស់ធ្វើអោយមានការខុសប្លែកគ្នា និងថាតើមានភាពខុសប្លែកគ្នាចំពោះការថយចុះហានិភ័យដែលអាស្រ័យលើប្រភេទនៃជំងឺវង្វេងឬយ៉ាងណា។
គាត់បាននិយាយថា ចំពោះឥលូវ, វាជារឿងសំខាន់ដើម្បីចាំរឿងនេះ។ ខួរក្បាលមិននៅតែឯងនោះទេ។ នៅពេលដែលអ្នកគិតអំពីសុខភាពខួរក្បាលរបស់អ្នក អ្នកគួរតែកំពុងគិតអំពីសុខភាពខ្លួនប្រាណទាំងមូល និងគិតអំពីការបញ្ចប់នៃជីវិតរបស់អ្នក។ ជំងឺវង្វេងកើតមានក្រោយនៃជីវិត ប៉ុន្តែការផ្លាស់ប្តូរទាំងនោះចាប់ផ្តើមមុននឹងវាបង្ហាញជារោគសញ្ញាឡើង។ ដូចនេះអ្វីដែលល្អសម្រាប់សុខភាពបេះដូង គឺល្អសម្រាប់ខួរក្បាល៕