ការដែលខៀវភ្នែកគឺជាពាក់ខ្មែរយើងដាក់ទេ ប៉ុន្តែធាតុពិតទៅគឺជាការជាំភ្នែកទៅវិញទេ ដែលវាច្រើនតែកើតមានជាញឹកញាប់ចំពោះក្មេងដែលលេងកីឡា។ ករណីភាគច្រើនអាចព្យាបាលដោយខ្លួនឯងនៅផ្ទះបាន។ ប៉ុន្តែដើម្បីសុវត្ថិភាព យកល្អគួរតែធ្វើដូចខាងក្រោមនេះ៖

ស្អំទឹកកកម្តង ២០នាទី ស្អំម្តងជារៀងរាល់ម៉ោង ដើម្បីបន្ថយការហើម និងឈឺចាប់
ប្រើបន្លែកករឹង ឬដុំទឹកកដែលខ្ចប់ដោយកន្សែង ឬក្រណាត់បើសិនជាមិនមានថង់ទឹកកកទេ
មិនត្រូវប្រើសាច់ឆៅដាក់នៅលើភ្នែកដែលកំពុងតែជាំឡើយ ព្រោះបាក់តេរីក្នុងសាច់នេះអាចបង្កើនការប្រឈមនឹងការបង្ករោគនៅភ្នែកបាន។
ចៀសវាងការលេងកីឡាទៀតរហូតដល់របួសជាស្រួលបួលហើយ
បើការហើម និងឈឺចាប់មិនធូរស្រាលក្នុងរយៈពេលពីរបីថ្ងៃក្រោយទេ ចូរទៅជួបគ្រូពេទ្យភ្លាម៕