របៀបរស់នៅ និងហ្សែនរបស់មនុស្សយើងគឺជាអ្នកកំណត់ថា អ្នកអាចឡើងទម្ងន់ ឬស្រកទម្ងន់ ព្រមទាំងមានកម្លាំងកំហែងខ្លាំងក្លាប៉ុណ្ណាដែរក្រោយពីញ៉ាំអាហាររួច។

ការគេងមិនធ្វើឲ្យអ្នកធាត់ឡើយ

ការសិក្សាជាច្រើនបានធ្វើសេចក្តីសន្និដ្ឋានថា ការគេងខ្លួនឯងមិនធ្វើឲ្យឡើងទម្ងន់ឡើយ។ រាកងាយរបស់យើងកំពុងតែចំណាយថាមពលដែរខណៈពេលការគេងគឺជាចលនាស្មុគស្មាញមួយដែលត្រូវធ្វើដើម្បីលូតលាស់ ថែរក្សា ជួសជុល និងរស់។ តាមពិតទៅ ការគេងមិនគ្រប់គ្រាន់ ឬធ្វើការយប់ៗគឺជាហេតុផលដ៏សំខាន់មួយនៃការធាត់ទៅវិញទេ។ ការគេងមិនបានគ្រប់នឹងនាំឲ្យរាងកាយផលិតអ័រម៉ូនកាន់តែយឺតដូចជា Leptin និង Ghrenlin ដែលធ្វើឲ្យអ្នកមានអារម្មណ៍ឃ្លានទោះបីជាក្រោយញ៉ាំអាហារឆ្អែតហើយក៏ដោយ។

ការគេងថ្ងៃ ៣០នាទីគឺមានប្រយោជន៍ណាស់

ការសិក្សាបានរកឃើញថា អ្នកដែលគេងមិនច្រើនជាង ៣០នាទីនៅថ្ងៃរសៀលគឺអាចបន្ថយការធាត់ជ្រុលច្រើនជាងអ្នកដែលមិនបានគេង។ លើសពីនេះទៅទៀត អ្នកជំនាញបានណែនាំថា ការគេងថ្ងៃដែលមិនបានច្រើនជាង ៣០នាទី អាចជួយបន្ថយការផលិតអ័រម៉ូន Cortisol (ស្រ្តេសអ័រម៉ូន) បានទៀត ហើយក៏ជួយបង្កើនផលិតផលការងារផងដែរ។

មិនគួរណាគេងពី ១ ទៅ ២ម៉ោងឡើយក្រោយបាយថ្ងៃត្រង់រួច

ចូរចៀសវាងការគេងថ្ងៃ ១ ទៅ២ម៉ោងនៅពេលថ្ងៃ ព្រោះវាអាចបន្ថយដំណើរការណ៍នៃការរំលាយអាហារ និងបង្កើនឱកាសនៃការច្រាលអាស៊ីតពីក្រពះថែមទៀតផង។ ដូច្នេះយកល្អគួរតែសម្រាកក្រោយពីបាយរួចសិនទៅ៕