ជាតិពុលមានផ្ទុកសឹងតែគ្រប់ទីកន្លែងជុំវិញពួកយើង មិនថាក្នុងខ្យល់, ទឹក ឬអាហារដែលយើងទទួលទាន។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) សូម្បីតែទូរស័ព្ទបើទោះជាគ្មានជាតិពុលក៏ដោយ ក៏នៅតែមានមេរោគបង្កជំងឺគួរអោយព្រួយបារម្ភផងដែរ។ ជារៀងរាល់ថ្ងៃជាតិពុលអាចជ្រាបចូលប្រមូលផ្ដុំក្នុងរាងកាយបានតាមរបៀបផ្សេងៗ ហើយនៅពេលដល់កម្រិតវានឹងធ្វើអោយអ្នកមានជំងឺធ្ងន់ធ្ងរជាមិនខាន។ ប៉ុន្តែថាតើយើងដឹងថារាងកាយពោរពេញទៅដោយជាតិពុលតាមវិធីណាទៅ? កុំបារម្ភ! ថ្ងៃនេះ
វេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងរោគសញ្ញាដែលលេចឡើងនៅពេលរាងកាយពោរពេញដោយជាតិពុល ៖

១. ពិបាកគេងលក់បានស្កប់

សមាសធាតុពុលអាចហូរតាមចរន្តឈាមដែលជាលទ្ធផលនាំឱ្យអ្នកពិបាកនឹងគេងលក់បានស្កប់នៅពេលយប់។ អ្វីដែលគួរឱ្យបារម្ភថែមទៀតនោះ គឺការគេងមិនបានស្កប់គ្រប់គ្រាន់អាចបង្កហានិភ័យនៃបញ្ហាសុខភាពជាច្រើនផ្សេងទៀត។២

២. ឧស្សាហ៍ទល់លាមក

ការទទួលទានអាហារមានផ្ទុកជាតិពុលច្រើនអាចធ្វើអោយពោះវៀនដែលទទួលភារកិច្ចរំលាយអាហារត្រូវប្រឈមមុខនឹងជាតិពុលទាំងនោះ។ ហើយនៅពេលជាតិពុលកើនឡើងច្រើនអាចបណ្ដាលអោយឈឺពោះ និងទល់លាមក។

៣. ពិបាកផ្ដោតអារម្មណ៍

ប្រសិនបើអ្នកមានអារម្មណ៍វិលមុន, ភាំងៗ និងពិបាកផ្ដោតអារម្មណ៍សូម្បីតែនៅពេលព្រឹក ហើយគេងបានគ្រប់គ្រាន់ នោះក៏ព្រោះតែជាតិពុលគ្រោះថ្នាក់បានជះឥទ្ធិពលលើអ្នក។ ជាតិពុលបណ្ដាលអោយមានប្រតិកម្មជាបន្តបន្ទាប់បង្កផលប៉ះពាល់លើវីតាមីន រួមទាំងជាតិរ៉ែចាំបាច់ដែលរាងកាយ និងខួរក្បាលត្រូវការដើម្បីបំពេញមុខងារ។

៤. ក្លិនខ្លួនមិនល្អ

ប្រសិនបើនៅតែបែកញើសច្រើន និងមានក្លិនមិនល្អ ទោះបីជាទើបងូតទឹក ព្រមទាំងប្រើប្រាស់គ្រឿងក្រអូបរួចនោះមានន័យថា រាងកាយកំពុងមានផ្ទុកសម្បូរទៅដោយជាតិពុលហើយ។ ជាតិពុលនៅពេលរាងកាយចាប់ផ្ដើមរំលាយ វានឹងបង្កើតជាតិហ្គាស ក៏ដូចជាក្លិនមិនល្អដែលបញ្ចេញតាមរយៈរន្ធញើសនៃរាងកាយ។

៥. ឈឺសន្លាក់ និងសាច់ដុំ

ប្រសិនបើអ្នកមិនបានធ្វើលំហាត់ប្រាណខ្លាំងក្លា ឬសកម្មភាពរាងកាយធ្ងន់ណាមួយផង ស្រាប់តែឈឺសាច់ដុំ និងសន្លាក់ នោះវាអាចបណ្ដាលមកពីការកើនឡើងនូវជាតិពុលហើយ។ ការឈឺចាប់នៃរាងកាយកំពុងចង្អុលបង្ហាញពីការរលាកខាងក្នុង ដូច្នេះប្រសិនបើអ្នកគ្មានមូលហេតុណាមួយពាក់ព័ន្ធនឹងការរលាកទេនោះ ចូរសាកល្បងព្យាយាមបន្សាបជាតិពុល។

៦. ជ្រុះសក់

សក់ជ្រុះខុសធម្មតាក៏អាចជាមូលហេតុទូទៅបំផុតមួយនៃបញ្ហាជាតិពុលកើនច្រើនឡើងក្នុងរាងកាយផងដែរ ជាពិសេសចំពោះអ្នកដែលជក់បារី។ ដូច្នេះប្រសិនបើអ្នកស្រាប់តែជ្រុះសក់ច្រើនដោយគ្មានមូលហេតុណាមួយច្បាស់លាស់ ចូរប្រញាប់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យ។

៧. បញ្ហាស្បែកផ្សេងៗ

នេះក៏ព្រោះតែជាតិពុលផ្សេងៗត្រូវបានបញ្ចេញតាមស្បែកដែលនាំឱ្យងាយនឹងលេចឡើងនូវបញ្ហាផ្សេងៗ ជាពិសេស គឺមុន។

៨. ឡើងគីឡូមិនឈប់

ក្រៅពីមានរបបអាហារមិនល្អ អត្រានៃការដុតរំលាយអាហារទាប កង្វះសកម្មភាពរាងកាយ ឬលំហាត់ប្រាណ នោះការប្រមូលផ្ដុំនូវជាតិពុលច្រើនក្នុងរាងកាយក៏អាចនាំឱ្យឡើងគីឡូមិនឈប់ផងដែរ។ នេះក៏ព្រោះតែជាតិពុលជះឥទ្ធិពលលើអ័រម៉ូនដែលនាំឱ្យកើនទម្ងន់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង