Join with Health.com.kh on Telegram

ពងបែកលើអណ្ដាតអាចបង្កការឈឺចាប់និងភាពរំខានជាខ្លាំង។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តធម្មជាតិមួយចំនួនព្យាបាលអាការៈពងបែកមាត់ ឬលើអណ្ដាតឆាប់រហ័ស ៖

១. ទឹកអំបិលក្ដៅឧណ្ហៗ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយអំបិល ១ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗ ១ ពែង។ កូរឱ្យសព្វសិនមុននឹងខ្ពុរមាត់ជាមួយទឹកល្បាយនេះ។ អនុវត្តឱ្យបានយ៉ាងហោចណាស់ ៣ ដងក្នុងមួយថ្ងៃជាប្រចាំ។

២. ម្យៅ Baking soda

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅ Baking soda ១ស្លាបព្រាកាហ្វេជាមួយទឹកក្ដៅឧណ្ហៗ ១ពែង។ កូរឱ្យសព្វ សឹមខ្ពុរមាត់ជាមួយទឹកល្បាយ។ អ្នកក៏អាចលាយម្សៅ Baking soda ជាមួយទឹកធម្មតាឱ្យក្លាយជាល្បាយខាប់ៗ រួចសឹមលាបលើពងបែកក៏បាន (រងចាំសម្រាប់រយៈពេលពី ៥ ទៅ ១០នាទី សឹមលាងសម្អាតក្នុងមាត់ចេញជាមួយទឹកធម្មតា)។ អនុវត្តឱ្យបានពី ៣ ទៅ ៤ដងក្នុងមួយថ្ងៃ។

៣. ដុំទឹកកក ឬទឹកត្រជាក់

អ្វីដែលអ្នកត្រូវធ្វើ គឹគ្រាន់តែប្រើប្រាស់ដុំទឹកកកតូចមួយស្អំផ្ទាល់លើពងបែករហូតដល់មានអារម្មណ៍ស្ពឹកជាការស្រេច។ អនុវត្តឱ្យបានច្រើនដងក្នុងមួយថ្ងៃ។ អ្នកក៏អាចក្រេបទឹកត្រជាក់ម្ដងបន្តិចៗពេញមួយថ្ងៃផងដែរ។

៤. រមៀតនិងទឹកដោះគោ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅរមៀត ១ស្លាបព្រាកាហ្វេក្នុងទឹកដោះគោក្ដៅៗ ១កែវ។ កូរឱ្យសព្វ សឹមទទួលទានឱ្យទាន់នៅក្ដៅឧណ្ហៗ។ អ្នកក៏អាចលាយម្សៅរមៀតជាមួយទឹកឃ្មុំឱ្យក្លាយជាល្បាយខាប់ៗ និងលាបលើពងបែកផងដែរ។ លាងសម្អាតចេញក្រោយរយៈពេលពី ១០ ទៅ ១៥នាទី។ អនុវត្តម្ដងក្នុងមួយថ្ងៃ។

៥. ជែលប្រទាលកន្ទុយក្រពើស្រស់ៗ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបជែលប្រទាលកន្ទុយក្រពើស្រស់ៗលើពងបែក។ រងចាំសម្រាប់រយៈពេលពី ៥ ទៅ ១០នាទី សឹមខ្ពុរសម្អាតមាត់ចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តឱ្យបានពី ៣ ទៅ ៤ដងក្នុងមួយថ្ងៃ។ អ្នកក៏អាចខ្ពុរមាត់ជាមួយទឹកប្រទាលកន្ទុយក្រពើស្រស់ឱ្យបានពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃ។

៦. ប្រេងដូង

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់ដុំសំឡីជ្រលក់លាបប្រេងដូងផ្ទាល់លើពងបែក និងរងចាំសម្រាប់រយៈពេលពី ៥ ទៅ ១០នាទី សឹមលាងសម្អាតក្នុងមាត់ចេញជាមួយទឹកធម្មតា។ អនុវត្តឱ្យបានពី ៣ ទៅ ៤ដងក្នុងមួយថ្ងៃ៕