មានការ​ផ្សព្វផ្សាយ​យ៉ាងច្រើន​តាម​អ៊ី​ន​ធ្វើ​ណិ​ត​ទាំង​នៅ​កម្ពុជា​និង​នៅ​ក្នុង​ពិភពលោក​ថា​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩​នឹង​នាំ​អោយ​គ្មាន​កូន​។

ដូច្នេះ​ស្ត្រី​មួយ​ចំនួន​បាន​ខ្លាច​មិន​ហ៊ាន​ចាក់​វ៉ាក់សាំង​ទេ ដោយ​ខ្លាច​ថា​វា​នឹង​ធ្វើ​អោយ​គ្មាន​កូន​។ ព័ត៌មាន​មិន ពិត​នេះ​មិនមែន​ផ្សព្វផ្សាយ​តែ​នៅ​កម្ពុជា​ទេ សូ​ម្បី​តែ​នៅ​អង់គ្លេស​និង​ប្រទេស​ជា​ច្រើន​ទៀត ក៏​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​បែប​នេះ​តាម​អ៊ី​ន​ធើ​ណិ​ត​ផង​ដែរ​។

ប៉ុន្តែ​អ្នកជំនាញ​ផ្នែក​សុខភាព​និយាយ​ថា​រឿង​នេះ​មិន​ពិត​ទេ​ហើយ​ពួក​គេ​បាន​លើកទឹកចិត្ត​ស្ត្រី​គ្រប់​រូប​អោយ​ចាក់​វ៉ាក់សាំង​ដើម្បី​បង្ការ​ការ​ឆ្លង​កូ​វី​ដ​១៩​។

ដូច្នេះ​ស្ត្រី​គ្រប់​រូប​គួរតែ​ស្ង​នប់​អារម្ភ​ហើយ​ឈប់​ភ័យ​រឿង​អត់​កូន ប៉ុន្តែ​គួរតែ​ភ័យ​ថា​គ្មាន​វ៉ាក់សាំង កូ​វី​ដ​១៩​ចាក់​វិញ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង