​ការ​ស្រូប​ផ្សែង​បារី​ពី​អ្នក​ដទៃ ត្រូវបាន​គេ​ស្គាល់​ថា​ជា​កត្តា​ប្រឈមមុខ​មួយ​របស់​ជំងឺមហារីក​ដែរ ព្រោះ​អ្នក​ស្រូប​ផ្សែង​បារី​នឹង​ស្រូប​យក​ទាំង​សារធាតុ​គីមី​ជាច្រើន​។


​សរសៃឈាម និង​បេះដូង​ងាយ​នឹង​ខូចខាត​ណាស់​ជាមួយនឹង​ការជក់បារី​គ្រប់​ប្រភេទ មិនថាឡើយ​ជក់​ខ្លួនឯង ឬ​ស្រូប​ពី​អ្នក​ដទៃ​ឡើយ​។ ក្រៅ​ពី​ជំងឺ​បេះដូង ក្មេង​ដែល​ស្រូប​ផ្សែង​បារី​ពី​គេ​នឹង​ងាយ​កើត​មាន​បញ្ហា​ចំពោះ​សុខភាព​ច្រើន​ថែមទៀត ព្រមទាំង​បញ្ហា​ក្នុង​សង្គម​មួយ​ចំនួន​ដូចជា​មាន​អាកប្បកិរិយា​ឆេវឆាវ និង​មិន​អាច​ចូលរួម​ក្នុង​សង្គម​បាន​។


​ទោះបីជា​យ៉ាងណា​ក៏ដោយ មនុស្ស​យើង​ភាគច្រើន​មិន​បានដឹង​អំពី​ការ​ពិត​នៅ​ពីក្រោយ​ការ​ស្រូប​ផ្សែង​បារី​របស់​ក្មេងៗ​ឡើយ​។ យោង​ទៅ​តាម​ការសិក្សា​បានឱ្យដឹងថា មាន​ក្មេង​ច្រើនជាង​៤០​ភាគរយ​ដែល​ប្រឈម​នឹង​ការ​ស្រូប​ផ្សែង​បារី​។ ជំងឺ​ទាំងអស់នោះ​មានដូចជា​៖

  • ​ជំងឺ​ផ្លូវដង្ហើម​
  • ​ជំងឺរលាកស្រោមខួរ​ក្បាល​
  • ​ពុក​ធ្មេញ​
  • ​ជំងឺ​អំបៅអំបែក​
  • ​អាកប្បកិរិយា​មិន​សមរម្យ​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង