សព្វថ្ងៃនេះ អាការៈលើសឈាម គេលែងគិតពីអាយុដូចមុនទៀតហើយ ឲ្យតែសម្ពាធឈាមលើសពី ១៤០/៩០ ត្រូវបានគេចាត់ទុកថា លើសឈាមហើយ។ ទោះបីជាសម្ពាធឈាមឡើងខ្ពស់ គឺជារឿងដែលកើតមាន ជាញឹកញាប់បំផុតសម្រាប់មនុស្សវ័យជំទង់ ឬមនុស្សចាស់ក៏ដោយ ប៉ុន្តែ ក្មេងៗ ក៏ប្រហែលជាប្រឈមមុខ នឹងបញ្ហានេះផងដែរ។
ចំពោះក្មេងមួយចំនួន អាការៈលើសសម្ពាធឈាមបង្កឡើងដោយ ៖
បញ្ហាជាច្រើនទាក់ទងនឹងតម្រងនោម ឬបេះដូង
កត្តាលូតលាស់របស់ក្មេងមួយចំនួន
ទម្លាប់នៃរបៀបរស់នៅមិនល្អ
របបអាហារមិនផ្តល់សុខភាព
កង្វះការហាត់ប្រាណ សុទ្ធសឹងតែជាដើមហេតុ នាំឲ្យលើសសម្ពាធឈាម។
កូនក្មេងភាគច្រើន ដែលកើតជំងឺលើសឈាម មិនសូវចាប់អារម្មណ៍ នឹងរោគសញ្ញាខាងក្រោមនេះនោះទេ ៖
ឈឺក្បាលខ្លាំង
រោយកញ្ចឹងក
វិលមុខ
ស្រវាំងភ្នែក
ហ៊ឹងត្រចៀក
ឈឺទ្រូង
ពិបាកដកដង្ហើម …។
ទោះបីជាអ្នកជំងឺ ដែលមានសម្ពាធឈាមខ្ពស់ នៅដំណាក់កាលដំបូងមួយចំនួន មានរោគសញ្ញាដូចខាងលើក៏ដោយ ក៏សញ្ញាអស់ទាំងនេះ មិនកើតឡើងបានដែរ លុះត្រាតែសម្ពាធឈាមនោះ ឡើងខ្ពស់ដល់កម្រិតធ្ងន់ធ្ងរ (ដំណាក់កាលគំរាមគំហែងដល់ជីវិត)៕