សព្វថ្ងៃនេះ ក្មេងៗតែងចូលចិត្តញ៉ាំអាហារមិនផ្តល់សុខភាពដូចជា បឺហ្គឺ ភីហ្សា ភេសជ្ជៈកំប៉ុងជាដើម។ ដូច្នេះតើអ្នកមានដឹងទេថា ជម្រើសអាហាររបស់កូនទាំងអស់នេះអាចប៉ះពាល់ដល់ភាពវ័យឆ្លាតរបស់ពួកគេដែរទេ? តាមរយៈការឱ្យកូនញ៉ាំអាហារមិនផ្តល់សុខភាព វាមិនត្រឹមតែប៉ះពាល់ដល់សុខភាពរាងកាយទេ តែក៏ប៉ះពាល់ដល់ការលូតលាស់របស់ខួរក្បាលដែរ។ អាហារមិនផ្តល់សុខភាពមានកាឡូរីខ្ពស់ ប៉ុន្តែមានជីវជាតិដែលពិបាកនឹងទទួលយក។
តើអាហារក្មេងញ៉ាំអាចប៉ះពាល់ដល់ភាពឆ្លាតវ៉ៃរបស់ពួកគេដែរទេ?
ចម្លើយនោះគឺអាច។ ទម្លាប់ញ៉ាំអាហាររបស់ក្មេងម្នាក់មានការប៉ះពាល់យ៉ាងខ្លាំងទៅលើការលូតលាស់ខួរក្បាល និងភាពឆ្លាតវ៉ៃរបស់ពួកគេណាស់។ ការចងចាំដែលយឺត កង្វះការផ្ចង់អារម្មណ៍ ងងុយគេង សុទ្ធតែជាលទ្ធផលនៃទម្លាប់នៃការញ៉ាំអាហារទាំងអស់។ ជីវជាតិអាហារដែលល្អក៏កើតចេញពីទម្លាប់ញ៉ាំអាហារល្អដែរ ព្រោះវានឹងទៅផ្តល់ថាមពលដល់ខួរក្បាល និងថែរក្សាមុខងាររបស់វាបានខ្ពស់បំ ផុត។ ជាមួយគ្នានេះដែរ ជីវជាតិដែលត្រឹមត្រូវនឹងជួយផ្តល់ឱ្យលូតលាស់កោសិកាខួរក្បាល សរសៃប្រសាទ និងជាលិកាផ្សេងៗបានខ្ពស់បំផុត។ ដូច្នេះវាក៏នឹងជំរុញដល់ការផ្ចង់អារម្មណ៍ ការចងចាំ និងភាពឆ្លាតវ៉ៃរបស់ពួកគេដែរ។
តើអាហារអ្វីខ្លះដែលជួយឱ្យលូតលាស់ខួរក្បាលកាន់តែល្អ?
សម្រាប់ការលូតលាស់ខួរក្បាល និងប្រព័ន្ធសរសៃប្រសាទ ចូរប្រាកដថា ការញ៉ាំរបស់កូនគឺមានអាហារទាំងអស់នេះ និងញ៉ាំបានទៀងទាត់។
- ស្ករធម្មជាតិដូចជា ទឹកឃ្មុំ ផ្លែឈើក្រៀម ចេក ទាបបារាំង
- គ្រាប់ផ្លែឈើដូចជា សណ្តែកដី ផ្លែអាលម៉ុន គ្រាប់ស្វាយច័ន្ទី
- ទឹកដោះគោ និងផលិតផលធ្វើពីទឹកដោះគោដូចជា យ៉ាអួ និងហ្វ្រូម៉ាតជាដើម។
- បន្លែពណ៌បៃតងដូចជា ស្ពៃស្ពីណាច
- រមៀត
- អាហារសមុទ្រ។
អាហារណាមួយដែលប៉ះពាល់ដល់ការលូតលាស់របស់ខួរក្បាលទៅ?
ជាតិផ្អែម ឬស្ករសិប្បនិមិត្ត ស្ករស និងផលិតផលដែលប្រើជាតិផ្អែមដោយផ្ទាល់នោះសុទ្ធតែប៉ះពាល់ដល់ការលូតលាស់របស់ខួរក្បាល និងប្រព័ន្ធសរសៃប្រសាទទាំងអស់។ ការញ៉ាំស្ករគ្រាប់ សូកូឡា បង្អែម ភេសជ្ជៈផ្អែម សុទ្ធតែធ្វើអោយបាត់បង់ការចងចាំ និងមានភាពឆេវឆាវបានទាំងអស់។
តើគួរតែបញ្ចូលអ្វីខ្លះទៅទៅក្នុងរបបអាហារក្មេងប្រចាំថ្ងៃដើម្បីឱ្យប្រាកដថា មានការលូតលាស់ខួរក្បាលពួកគេត្រឹមត្រូវ?
- ចេក សណ្តែកដី ទឹកឃ្មុំគួរតែជាជម្រើសសម្រាប់ពួកគេក្នុងពេលប្រលង
- ចូរបញ្ចូលទឹកដោះគោ ផ្លែអាលម៉ុនឱ្យក្មេងញ៉ាំជាប្រចាំដើម្បីលូតលាស់ខាងខួរក្បាលពួកគេ
- ឱ្យពួកគេញ៉ាំផ្លែឈើ នឹងគ្រាប់ផ្លែឈើជាអាហារសម្រន់
- បន្ថែមបន្លែពណ៌បៃតងផងដែរ៕