Join with Health.com.kh on Telegram

ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា បញ្ហាធុំក្លិនខ្លួនអាចបណ្ដាលមកពីកត្តាអ្វីខ្លះ?  (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីកត្តាទាំងនោះ ៖

១. របបអាហារមានផ្ទុកកាបូអ៊ីដ្រាតទាប

ទោះបីជាការកាត់បន្ថយកាបូអ៊ីដ្រាតពីក្នុងរបបអាហារប្រចាំថ្ងៃអាចជួយឱ្យស្រកទម្ងន ប៉ុន្តែវាក៏អាចបង្កបញ្ហាក្លិនខ្លួនមិនល្អផងដែរ។ ការកើនឡើងនូវកម្រិតប្រូតេអ៊ីន ប៉ុន្តែថយចុះខ្លាំងនូវកាបូអ៊ីដ្រាតអាចនាំឱ្យរាងកាយបញ្ចេញ ketones ទៅក្នុងលំហូរឈាម។ ជាលទ្ធផលអាចបង្កបញ្ហាក្លិនខ្លួនមិនល្អ ឬទឹកនោមមានក្លិនឆ្អេះខ្លាំង។

២. តានតឹងក្នុងអារម្មណ៍ ឬស្ត្រេស

ញើសដែលមានក្លិនមិនល្អជាងគេបំផុតនោះ គឺញើសដែលកើតចេញពីភាពតានតឹងក្នុងអារម្មណ៍។ ញើសនេះបញ្ចេញដោយក្រពេញ Apocrine។

៣. បញ្ហាសុខភាពមួយចំនួន

រួមមានជំងឺទឹកនោមផ្អែម ជំងឺតម្រងនោម និងជំងឺថ្លើមជាដើមដែលអាចបណ្ដាលឱ្យក្លិនខ្លួនប្រែជាកាន់តែមិនល្អ។

៤. ញ៊ាំសាច់ច្រើន

អាស៊ីតអាមីណូនៅក្នុងសាច់ក្រហមបន្សល់ទុកកាកសំណល់ក្នុងពោះវៀនកំឡុងពេលរំលាយអាហារដែលបញ្ចេញក្លិនមិនល្អ។ អង់ហ្ស៊ីមពោះវៀនបំបែកកាកសណល់ទាំងនោះដែលបន្ទាប់មកលាយជាមួយពពួកបាក់តេរីលើស្បែកកំឡុងពេលបែកញើស ហើយបង្កក្លិនខ្លួនមិនល្អ។ ក្លិនខ្លួនរបស់អ្នកអាចនឹងប្រែជាមិនល្អកំឡុងពេល ២​ ម៉ោងក្រោយទទួលទានសាច់ក្រហម។ ក្លិនញើស ឬក្លិនខ្លួនមិនល្អព្រោះការទទួលទានសាច់ក្រហមអាចត្រូវបានទៅវិញកំឡុងពេល ២ ទៅ ៣ ម៉ោង ឬយូររហូតដល់ ២ សប្តាហ៍។

៥. គ្រឿងស្រវឹងនិងភេសជ្ជៈមានផ្ទុកជាតិកាហ្វេអ៊ីនច្រើនពេក

ជាតិអាល់កុលអាចឆ្លងកាត់ឈាមនិងជុំវិញរាងកាយ ខ្លះទៀតហូរចេញតាមរន្ធញើស ព្រមទាំងដង្ហើម។ មិនថាអ្នកទទួលទានគ្រឿងស្រវឹងប្រភេទអ្វីនោះទេ នៅពេលរាងកាយចាប់ផ្ដើមបំបែក នោះវានឹងបញ្ចេញក្លិនដូចគ្នា។ ចំពោះភេសជ្ជៈកាហ្វេអ៊ីនដូចជាកាហ្វេវិញ គឺមានផ្ទុកជាតិអាស៊ីតខ្លាំង និងបង្កើនអាត្រានៃការបែកញើស។

៦. ញ៊ាំបន្លែប្រភេទ Cruciferous ច្រើន

បន្លែប្រភេទនេះមានផ្ទុកជាតិស្ពាន់ធ័រដែលរាងកាយបំបែកទៅជាសមាសធាតុដែលស្រដៀងគ្នាទៅនឹងសមាសធាតុដែលទទួលខុសត្រូវចំពោះក្លិនខ្លួនមិនល្អ។ លើសពីនេះទៅទៀតផ្កាខាត់ណាក៏មានផ្ទុកនូវសារធាតុ choline ដែលជាសារធាតុចិញ្ចឹមប្រភេទវីតាមីន B ដែលអាចបណ្ដាលឱ្យធុំក្លិនខ្លួន។ ភាគច្រើនក្លិនខ្លួននឹងប្រែជាមិនល្អរយៈពេល ១ ម៉ោងក្រោយទទួលទានបន្លែប្រភេទនេះ ហើយនឹងប្រែជាធម្មតាវិញនៅរយៈពេល ៦ ម៉ោង។ ទោះជាយ៉ាងណាមិនមែនមានន័យថាអ្នកគួរឈប់ទទួលទានបន្លែទាំងនេះតែម្ដងឡើយ គឺដើម្បីកាត់បន្ថយផលប៉ះពាល់ចូរលាងសម្អាតបន្លែទាំងនេះជាមួយអំបិលមួយចិបសិន។ ការធ្វើបែបនេះអាចជួយកម្ចាត់សារធាតុបង្កក្លិនខ្លួនមិនល្អ ខណៈដែលរក្សាសមាសធាតុមានប្រយោជន៍។

៧. ទល់លាមក

ក្នុងករណីទល់លាមកធ្ងន់ធ្ងរ ជាតិពុលដែលត្រូវបានបញ្ចេញដោយប្រព័ន្ធរំលាយអាហារអាចជ្រាបចូលទៅក្នុងរន្ធញើសជាហេតុនាំឱ្យជះក្លិនមិនល្អ។ ដូច្នេះដើម្បីជាការប្រសើរចៀសផុតពីបញ្ហាទល់លាមក ចូរព្យាយាមញ៊ាំអាហារសម្បូរជាតិសសៃ និងទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ជាប្រចាំ។

៨. ទទួលទានស្ករចម្រាញ់ច្រើនពេក

ការទទួលទានស្ករចម្រាញ់ច្រើនពេកក៏អាចបណ្ដាលឱ្យក្លិនខ្លួនប្រែជាមិនល្អផងដែរ។ នេះក៏ព្រោះតែស្ករចម្រាញ់អាចផ្លាស់ប្ដូរតុល្យភាពនៃញើស ហើយនៅពេលរួមផ្សំជាមួយបាក់តេរីត្រង់ក្លៀកនោះវានឹងបង្កជាក្លិនមិនល្អ៕