អ្នក​ធ្លាប់​ដឹង​មក​ហើយ​ពី​ផល​អាក្រក់​នៃ​ការចូល​គេង​យប់​របស់​មនុស្ស​ចាស់ ថ្ងៃ​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​ផល​អាក្រក់​ផ្សេងៗ​ដែល​អាច​នឹង​ប៉ះពាល់​ដល់​កូន​នៅ​ពេល​ដែល​អ្នក​ឱ្យ​គេ​ចូល​គេង​យប់​ជ្រៅ​។ តើ​មាន​ផល​អាក្រក់​អ្វី​ខ្លះ​ទៅ​?


មិន​អាច​លូត​កម្ពស់​
នៅពេល​ដែល​អ្នក​ឱ្យ​កូន​ធ្វើ​កិច្ចការ​សាលា​ដល់​យប់​ជ្រៅ ដោយ​មិន​ឱ្យ​គេ​ចូល​គេង នោះ​វា​ប៉ះពាល់​ដល់​កូន​ខ្លាំងណាស់ ដោយសារ​តែ​រយៈពេល​នៃ​ការ​ភ្ញាក់​យូរ​ជាង​រយៈពេល​នៃ​ការ​គេង ជា​ហេតុ​ដែល​ធ្វើឱ្យ​រាងកាយ​កូន​មាន​សម្ពាធ​ជាខ្លាំង នោះ​វា​នឹង​ធ្វើឱ្យ​ប៉ះពាល់​ដល់​ខួរក្បាល​កូន ជា​ហេតុ​ដែល​ធ្វើឱ្យ​កូន​កាន់តែ​ទាប មិន​ខ្ពស់​ឡើយ​។​

បំផ្លាញ​បេះដូង​កូន​
នៅពេល​ដែល​កូន​ចូល​គេង​យប់​ជ្រៅ វា​នឹង​ប៉ះពាល់​ដល់​បេះដូង​របស់​កូន ដោយ​ធ្វើឱ្យ​វា​លោត​ញាប់ សូម្បី​តែ​ដកដង្ហើម​ក៏​ញាប់​ដែរ យូរ​ទៅ​វា​នឹង​ធ្វើឱ្យ​កូន​មាន​ជំងឺ​បេះដូង ថែម​ទាំង​អាច​ធ្វើឱ្យ​កូន​មាន​អារម្មណ៍​មួល​ម៉ៅ ឆេវឆាវ មិន​ងាយ​មាន​អារម្មណ៍​ស្ងប់ និង​ធ្វើឱ្យ​គេ​ឆាប់​មាន​អារម្មណ៍​ហត់​។​

ប្រដាប់​ភេទ​កូន​ឆាប់​ពេញវ័យ​
 នៅពេល​ដែល​កូន​តែងតែ​ចូល​គេង​នៅ​យប់​ជ្រៅ ហើយ​ក្រោក​ពី​ព្រលឹម នោះ​ប្រដាប់​ភេទ​របស់​កូន​ឆាប់​ពេញវ័យ​ណាស់ ជាពិសេស​សម្រាប់​កូនស្រី នោះ​សុដន់​នឹង​ឆាប់​លូតលាស់​ធំ​មុន​អាយុ ដូចនេះ​អ្នក​គួរតែ​ឱ្យ​កូន​ចូល​គេង​ពី​ព្រលឹម ទើប​ល្អ​ចំពោះ​សុខភាព​កូន​អ្នក​រាល់គ្នា​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង