នៅពេលដែលអ្នកកើតកូនមុនខែ កូននឹងមានសុខភាពមិនសូវរឹងមាំដូចទារកដទៃឡើយ ដូចនេះអ្នកត្រូវតែថែទាំកូនឱ្យបានល្អ ជាពិសេសមានជំងឺមួយចំនួនអ្នកត្រូវតែប្រយ័ត្ន ព្រោះកូនដែលកើតមុនខែងាយមានជំងឺទាំងនេះណាស់។ តើមានជំងឺអ្វីខ្លះទៅ?
ជំងឺឆ្លង
ទារកងាយមានជំងឺឆ្លងខ្លាំងណាស់ ដោយសារតែប្រព័ន្ធការពាររាងកាយរបស់គេមិនទាន់លូតលាស់អស់ ដូចនេះរាងកាយគេមិនអាចទប់ទល់នឹងមេរោគផ្សេងៗបានឡើយ ដូចនេះអ្នកត្រូវតែប្រយ័ត្នពីអនាម័យបំផុត ព្រោះមានតែអនាម័យទេដែលអាចការពារកូនមិនងាយមានជំងឺនេះបាន។
ជំងឺដែលទាក់ទងនឹងសរសៃឈាម
នៅពេលដែលកូនកើតមុនខែ វានឹងធ្វើឱ្យឈាមកូនដើរមិនស្រួល ជាហេតុដែលអាចធ្វើឱ្យវាហូរទៅសួតកូនបាន នោះវានឹងធ្វើឱ្យបេះដូងកូនខ្សោយ ថែមទាំងប៉ះពាល់ដល់សួតជាខ្លាំង។
ជំងឺផ្លូវដង្ហើម
នៅពេលដែលកូនអ្នកកើតមុនខែ សួតកូនអ្នកនឹងលូតលាស់មិនទាន់គ្រប់ជ្រុងជ្រោយឡើយ ជាហេតុដែលអាចធ្វើឱ្យកូនអ្នកពិបាកដកដង្ហើម បើធ្ងន់ធ្ងរអាចធ្វើឱ្យផ្លូវដង្ហើមកូនចុះខ្សោយ ដូចនេះអ្នកគួរតែប្រយ័ត្នបំផុតពីអាការៈនេះ។
ជំងឺពោះវៀន និងក្រពះ
កូនដែលកើតមុនខែងាយមានអាការៈពិបាកស្រូបយកសារធាតុចិញ្ចឹមណាស់ ជាហេតុដែលធ្វើឱ្យកូនពិបាករំលាយអាហារ ដូចនេះអ្នកគួរតែឱ្យកូនបៅទឹកដោះអ្នកទើបល្អចំពោះសុខភាពកូន ហើយអាចលូតលាស់បានលឿន និងគ្រប់ជ្រុងជ្រោយទាំងក្នុង និងក្រៅ៕