Join with Health.com.kh on Telegram

ការ​របួស​ខួរក្បាល​គឺជា​តំបន់​មិន​ធម្មតា​មួយ​នៃ​ជាលិកា​នៅ​ក្នុង​ខួរក្បាល​។ ភាគច្រើន​, អ្នក​បាន​សិក្សា​ថា​អ្នក​មាន​របួស​ខួរក្បាល ឬ​ការ​របួស​ខួរក្បាល​នោះ​ត្រូវបាន​រកឃើញ​បន្ទាប់ពី​ធ្វើការ​ថត​ខួរក្បាល​ដូចជា MRI ឬ​ស្កេន​។ លើ​រូប​ភាព​របស់ MRI, ការ​របួស​ខួរក្បាល​លេច​ឡើងជា​ចំនុច​តូច​ពណ៌​ខ្មៅ ឬ​ស​ទៅ​វិញ​ដែល​មើលទៅ​មិន​ដូចនឹង​ជាលិកា​ធម្មតា​របស់​ខួរក្បាល​។​
ប្រសិនបើ​អ្នក​ត្រូវបាន​គេ​រក​រោគវិនិច្ឆ័យ​ឃើញថា​មាន​របួស​លើ​ខួរក្បាល​, វា​ផ្សារភ្ជាប់​ថា មូលហេតុ​នៃ​តំបន់​នៃ​ជាលិកា​ខួរក្បាល​មិន​ធម្មតា​នោះ​មិន​អាច​ត្រូវបាន​ធ្វើ​រោគវិនិច្ឆ័យ​បាន​ដោយ​រូបភាព​តែមួយ​មុខ​នោះទេ​, ការវាយតម្លៃ​នៅ​ថ្ងៃក្រោយ​ជា​រឿង​ចាំបាច់​។​
ការ​របួស​ខួរក្បាល​អាច​ទាក់ទង​ទៅនឹង​ពី​តំបន់​តូច ទៅ​ធំ​នៃ​ខួរក្បាល​, ហើយ​ភាព​ធ្ងន់ធ្ងរ​របស់​វា​អាច​មាន​ពី​ស្រាល​រហូត​ដល់​ធ្ងន់​ដែល​គម្រាមកំហែង​ដល់​អាយុជីវិត​ក៏មាន​។​

មូលហេតុ​
ប្រសិនបើ​អ្នក​ត្រូវបាន​គេ​ប្រាប់​ថា​អ្នក​មាន​របួស​ខួរក្បាល​, ការ​រក​ពី​មូលហេតុ​អាចជា​រឿង​ចាំបាច់​រហូតដល់​អ្នក និង​គ្រូពេទ្យ​មាន​ព័ត៌មាន​បន្ថែម​ទៀត​។ ការ​របួស​ខួរក្បាល​អាច​កើតមាន​នៅពេល​ដែល​មាន​វ័យ​ចំណាស់​, ទាក់ទង​នឹង​បញ្ហា​មួយចំនួន ឬ​ជា​សញ្ញា​នៃ​លក្ខខ័ណ្ឌ​ស្រាល​ណាមួយ​។ ឬ​, វា​អាច​បង្ហាញ​ជា​រឿង​អ្វី​មួយ​មិន​ធម្មតា​។​
ជួនកាល​, ទោះបីជា​ការ​ធ្វើ​តេស្ត​ជាច្រើន​យ៉ាងណាក៏ដោយ​, ប៉ុន្តែ​មូលហេតុ​នៃ​ការ​របួស​ខួរក្បាល​នៅតែ​មិន​អាច​រកឃើញ​។
មូលហេតុ​ដែល​អាច​បង្ក​អោយ​របួស​ខួរក្បាល​រួមមានៈ​

  • រីក​សរសៃឈាម​នៅក្នុង​ខួរក្បាល​
  • ភាពមិនធម្មតា​នៃ​សរសៃឈាម​របស់​ខួរក្បាល​
  • ដុំ​សាច់​នៅ​ក្នុង​ខួរក្បាល​
  • រលាក​ខួរក្បាល​
  • ខួរក្បាល​រីក​ធំ​
  • ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​
  • គ្រោះថ្នាក់​ក្បាល​

នៅពេលណា​ដែល​គួរ​ទៅ​ជួប​នឹង​គ្រូពេទ្យ​
ប្រសិនបើ​ការ​របួស​ខួរក្បាល​បាន​រកឃើញ​អំឡុង​ពេល​ដែល​ការថត​ខួរក្បាល​មិន​លេចឡើង​ពី​ភាព​ស្រាល​, គ្រូពេទ្យ​នឹង​ស្វែងរក​បន្ថែម​ពី​ការ​ធ្វើ​តេស្ត​បន្ថែម ឬ​ពិភាក្សា​ជាមួយ​អ្នកជំនាញ​។​
គ្រូពេទ្យ​អាច​ណែនាំ​អោយ​អ្នក​ទៅ​ជួប​នឹង​គ្រូពេទ្យ​ជំនាញ​ខាង​សរសៃវិញាណ​ដើម្បី​ពិនិត្យមើល​ភាពជាក់លាក់ និង​អ្វី​ដែល​អាច​កើត​មាន​គឺ​ធ្វើតេស្ត​បន្ថែម​។ ប្រសិនបើ​ការធ្វើ​រោគវិនិច្ឆ័យ​នៅតែ​មិន​ច្បាស់​, គ្រូពេទ្យ​អាច​ណែនាំ​អោយ​បន្ត​ការតាមដាន​ជា​ប្រចាំ និង​ទៀងទាត់​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង