បើសិនជាសម្ពាធឈាមចេះតែបន្តឡើងទៅៗ អ្នកគួរតែពិនិត្យយ៉ាងប្រុងប្រយ័ត្នចំពោះរបៀបរស់នៅរបស់អ្នកប្រចាំថ្ងៃផង។ ខាងក្រោមនេះគឺជាទម្លាប់ដែលអ្នកអាចផ្លាស់ប្តូរបានដើម្បីបង្ការកុំឲ្យលើសសម្ពាធឈាមទៀត៖

  • ការញ៉ាំអាហារមានជាតិប្រៃខ្ពស់ និងប៉ូតាស្យូមទាប
  • មិនមានសកម្មភាពរាងកាយគ្រប់គ្រាន់
  • ជាមនុស្សធាត់ជ្រុល ដែលវាក៏អាចប្រឈមនឹងការលើសជាតិខ្លាញ់ ជំងឺបេះដូង និងជំងឺទឹកនោមផ្អែមផងដែរ
  • ការញ៉ាំគ្រឿងស្រវឹងច្រើនពេក។ ស្រ្តីគួរតែកាត់បន្ថយការញ៉ាំគ្រឿងស្រវឹងត្រឹមតែម្តងក្នុងមួយថ្ងៃនិងបុរសអាចពីរដងក្នុងមួយថ្ងៃ
  • ឈប់ជក់បារី៕