Join with Health.com.kh on Telegram

ស្បែកកយារធ្លាក់ជាសញ្ញាមួយនៃភាពចាស់តាមវ័យ។ (អាន ៖ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែមានកត្តាមួយចំនួនដែលអាចបណ្ដាលឱ្យស្បែកកប្រែជាយារធ្លាក់ទោះបីអ្នកមិនទាន់ឈានដល់វ័យ ៥០ ឆ្នាំក៏ដោយ។ គួរធ្វើបែបណា? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីគន្លឹះងាយៗជួយឱ្យស្បែកកតឹងណែនឡើងវិញតាមបែបធម្មជាតិ ៖

១. ម៉ាស្សាជាមួយប្រេងអាល់ម៉ុន

ប្រេងដូងមានផ្ទុកសម្បូរទៅដោយវីតាមីន E ដែលជួយកាត់បន្ថយភាពជ្រីវជ្រួញគួរឱ្យកត់សម្គាល់។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាប្រេងនេះលើស្បែក-កឱ្យបានទៀងទាត់មុនពេលចូលគេង។ អ្នកក៏អាចរួមបញ្ចូលប្រេងអាលម៉ុនក្នុងរបបអាហារប្រចាំថ្ងៃបានផងដែរ។

២. ម៉ាសផ្សំឡើងពីទឹកឃ្មុំ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកឃ្មុំចំនួនពី ២ ទៅ ៣ ស្លាបព្រាកាហ្វេជាមួយប្រេងអូលីវនិងទឹកក្រូចឆ្មារស្រស់។ កូរឱ្យសព្វ សឹមលាបល្បាយលើមុខនិងក រួចទុកចោលរហូតស្ងួត សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តឱ្យម្ដង ឬ ពីរដងក្នុងមួយថ្ងៃ។

៣. ចៀសវាងបាញ់ទឹកអប់លើស្បែក-ក

ទឹកអប់ភាគច្រើនមានផ្ទុកជាតិអាល់កុលដែលអាចធ្វើឱ្យស្បែកស្ងួត ប្រសិនបើប្រើប្រាស់លើសកម្រិត។ វាអាចបណ្ដាលឱ្យស្បែកបាត់បង់ភាពយឺតបត់បែន។ ដូច្នេះដើម្បីជាការប្រសើរ ចូរចៀសវាងបាញទឹកអប់លើស្បែក-ករបស់អ្នក។

៤. ផ្ដល់សំណើមដល់ស្បែក

ការផ្ដល់សំណើមដល់ស្បែក ឬរក្សាសំណើមស្បែកត្រង់កជាប្រចាំក៏ជួយឱ្យស្បែកមើលទៅក្មេងជាងវ័យផងដែរ។ ទោះជាយ៉ាងណា ចូរជ្រើសរើសប្រើប្រាស់ផលិតផលផ្ដល់សំណើមដល់ស្បែកដែលមានគុណភាពខ្ពស់ ឬបែបធម្មជាតិ។

៥. ចៀសវាង ឬកម្រិតការទទួលទានអាហារផ្អែម និងភេសជ្ជៈកំប៉ុង

ការទទួលទានអាហារ និងភេសជ្ជៈផ្អែមៗ ឬមានជាតិស្ករខ្ពស់ច្រើនពេកអាចបង្កើនល្បឿននៃភាពចាស់តាមវ័យនៃស្បែកគួរឱ្យកត់សម្គាល់។ នោះក៏ព្រោះតែជាតិស្ករតែងផ្សារភ្ជាប់ជាមួយប្រូតេអ៊ីនក្នុងរាងកាយតាមរយៈដំណើរការមួយហៅថា glycation បង្កការរលាកក្នុងរាងកាយដែលជះឥទ្ធិពលដល់កូឡាជែន និងភាពបត់បែននៃស្បែកបណ្ដាលឱ្យស្នាមជ្រីវជ្រួញលេចឡើងឆាប់រហ័ស រួមជាមួយបញ្ហាស្បែកយារធ្លាក់ផងដែរ។

៦​. ធ្វើលំហាត់ប្រាណទៀងទាត់

ការធាត់លើសទម្ងន់អាចធ្វើឱ្យស្បែកមុខនិងកយារបាត់បង់ភាពតឹងណែន ក៏ដូចជាភាពបត់បែនគួរឱ្យព្រួយបារម្ភ។ ដូច្នេះការធ្វើលំហាត់ប្រាណជាប្រចាំនឹងជួយឱ្យអ្នករក្សាបាននូវទម្ងន់ត្រឹមត្រូវសមស្រប រួមជាមួយស្បែកស្រស់ស្អាតក្មេងជាងវ័យផងដែរ៕