ប្រូតេអ៊ីន​នៅក្នុង​ឈាម​ខ្ពស់​គឺ​ជា​ការកើនឡើង​នូវ កម្រិត​ដ៏​ខ្ពស់​នៃ​សារជាតិ​ប្រូតេអ៊ីន​នៅក្នុង​ចរន្តឈាម​។ ជាធម្មតា​, ឈាម​មាន​បរិមាណ​តិចតួច​នៃ​ប្រភេទ​ជាច្រើន​នៃ​ប្រូតេអ៊ីន​។ គម្រូ​នៃ​ឈាម​ដែល​បាន​យក​ពី​សរសៃឈាម​វ៉ែន​អាច​ត្រូវបាន​គេ​ធ្វើតេស្ត​ដើម្បី​វាស់​បរិមាណ​នៃ​ប្រូតេអ៊ីន​ផ្សេងៗ​គ្នា​នៅក្នុង​ឈាម​របស់​អ្នក​។


មូលហេតុ​
ប្រូតេអ៊ីន​នៅក្នុង​ឈាម​ខ្ពស់​អាច​ត្រូវ​បាន​បង្កឡើង​ដោយ​ការខ្វះ​ជាតិ​ទឹក​, ការកើនឡើង​កំហាប់​ប្រូតេអ៊ីន​នៅក្នុង​ចរន្តឈាម​របស់​អ្នក​ជាដើម​។ ក្នុងករណីនេះ​, គឺមាន​តែ​កម្រិត​ប្រូតេអ៊ីន​នៅក្នុង​ឈាម​ប៉ុណ្ណោះ ដែល​បាន​លេចឡើង​ខ្ពស់​។ ប្រូតេអ៊ីន​នៅក្នុង​ឈាម​ខ្ពស់​អាច​ជា​សញ្ញា​ប្រាប់​ពី​ការ​រលាក​រ៉ាំរ៉ៃ ឬ​មាន​ការឆ្លង​មេរោគ ជាពិសេស​នៅលើ​ថ្លើម​។ កម្រិត​ខ្ពស់​នៃ​ប្រូតេអ៊ីន​នៃ​ប្រព័ន្ធ​ភាពស៊ាំ​ត្រូវបាន​ផលិត​ដោយ​ខួរឆ្អឹងខ្នង​អាច​បង្កើន​ការព្រួយបារម្ភ​អំពី​ជំងឺ​នៃ​ខួរឆ្អឹងខ្នង​មួយចំនួន​ផងដែរ​។​
កម្រិត​ប្រូតេអ៊ីន​ខ្ពស់​ក៏​អាច​ត្រូវបាន​រកឃើញ​ដោយ​ចៃដន្យ​ប្រសិនបើ​តេស្ត​មើល​ប្រូតេអ៊ីន​សរុប​ត្រូវបាន​ធ្វើ​ក្នុង​ការពិនិត្យ​សុខភាព​ជា​ប្រចាំ​នោះ​។


មូលហេតុ​នៃ​ប្រូតេអ៊ីន​ខ្ពស់​នៅក្នុង​ឈាម​រួមមានៈ​
–          ជំងឺ​លើ​ខួរ​ឆ្អឹងខ្នង​
–          ជំងឺ Amyloidosis
–          ខ្វះ​ជាតិ​ទឹក​
–          ជំងឺអេដស៍​
–          ជំងឺ Monoclonal gammopathy
ចំណី​អាហារ​ដែល​សំបូរ​ទៅ​ដោយ​ប្រូតេអ៊ីន​មិន​បណ្តាល​អោយ​មាន​ប្រូតេអ៊ីន​នៅក្នុង​ឈាម​ខ្ពស់​នោះទេ​។


នៅពេលណា​ដែល​គួរ​ទៅ​ជួប​នឹង​គ្រូពេទ្យ​
សូម​ទៅ​ជួប​គ្រូពេទ្យ​ប្រសិនបើ​អ្នក​មានៈ​
–          ចង្អោ​រ ឬ​ញ៉ាំ​មិនបាន​
–          រាគ​
–          ចុះ​ទម្ងន់​មិន​មាន​មូលហេតុ​
–          អស់កម្លាំង​ខ្លាំង​
–          ក្តៅ​ជាប់​រហូត​
–          ឈឺ ឬ​ស្ពឹក​ចុងដៃ និង​ចុងជើង​
–          វិលមុខ ឬ​ធ្លាក់​សម្ពាធ​ឈាម​នៅពេលដែល​ឈរ ឬ​អង្គុយ


ប្រសិនបើ​គ្រូពេទ្យ​សង្ស័យ​ថា​អ្នក​មាន​បញ្ហា​ដែល​បណ្តាល​អោយ​ប្រូតេអ៊ីន​នៅក្នុង​ឈាម​កើនឡើង​, គាត់​អាច​ណែនាំ​អោយ​អ្នក​ធ្វើ​តេស្ត​ឈាម​។ តេស្ត​ប្រូតេអ៊ីន​សរុប​អាច​កំនត់ថា​តើ​អ្នក​មាន​កម្រិត​ប្រូតេអ៊ីន​នៅក្នុង​ឈាម​ខ្ពស់ ឬថា​តើ​វា​បណ្តាល​មកពី​មូលហេតុ​អ្វី ដូចជា​ថ្លើម ឬ​ខួរឆ្អឹងខ្នង​ជាដើម​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង