Join with Health.com.kh on Telegram

ការវិល​មុខ​អាចជា​អារម្មណ៍​មួយ ឬ​រោគសញ្ញា​មួយ​នៃ ការបាត់បង់ លំនឹង​ធ្ងន់ធ្ងរ ដែល​ធ្វើអោយ​មុខងារ​សាមញ្ញ មួយចំនួន​មិន​អាច ប្រព្រឹត្តទៅ​បាន​ដូច​ពេល​ធម្មតា​។ ប្រហែល​ពាក់កណ្តាល​នៃ​មនុស្សពេញវ័យ​ទាំងអស់​នឹង​មាន​រយៈពេល​នៃ​ការ​វិលមុខ ក្នុង​កម្រិត​ធ្ងន់ធ្ងរ​ណា​មួយ ដែល​អាច​ត្រូវ​បាន​បញ្ចូនទៅ​កាន់​មន្ទីរពេទ្យ​។​

ការវិល​មុខ​ជា​ធម្មតា​សំដៅ​ទៅលើ​អារម្មណ៍​ជាក់លាក់​បី ៖

  • ខ្យល់គ ៖ ប្រភេទ​មួយ​នៃ​ការ​វិលមុខ​ត្រូវ​បាន​ពិពណ៌នា ថា​ជា​ការ​មាន​អារម្មណ៍​ងងឹតមុខ​។​
  • បាត់បង់​លំនឹង​៖ ប្រភេទ​ដទៃ​ទៀត​នៃ​ការ​វិលមុខ​ត្រូវ​បាន​សំគាល់​ដោយ​ការ​មាន​អារម្មណ៍​ញ័រ​លើ​ជើង​
  • ការវិលមុខៈ អ្នក​មាន​អារម្មណ៍​ថា​ពិភពលោក​កំពុងតែ​វិល​ជុំវិញ​អ្នក ឬ​អ្នក​មាន​អារម្មណ៍​ថា​កំពុងតែ​វិល​។​
    ការ​ពិពណ៌នា​នៃ​ការ​វិលមុខ​នឹង​ធ្វើអោយ​គ្រូពេទ្យ​ងាយស្រួល​ធ្វើ​រោគវិនិច្ឆ័យ​ពី​មូលហេតុ និង​ព្យាបាល​វា​។​

មូលហេតុ​
មួល​ហេតុ​នៃ​ការ​វិលមុខ​គឺ​មាន​ភាព​ផ្សេងៗ​ពីគ្នា​ទៅ​តាម​រោគសញ្ញា​របស់​វា​។ ការ​វិលមុខ​អាច​ជា​លទ្ធផល មកពី​បញ្ហា​អ្វីមួយ​។ ឬ​វា​អាច​ត្រូវ​បាន​បង្កឡើង​ដោយ​បញ្ហា​នៃ​ផលវិបាក​រ៉ាំរ៉ៃ​ជាមួយនឹង​ការរក្សា​លំនឹង នៅក្នុង​ត្រចៀក​របស់​អ្នក​។ ការវិល​មុខ​ក៏​ជា​រឿង​មួយ​កម្រ​កើតមាន​ផងដែរ ប៉ុន្តែ វា​អាច​ជា​រោគសញ្ញា​នៃ​ជំងឺ​ធ្ងន់ធ្ងរ​មួយចំនួន​ដូចជា ៖ ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល និង​ជំងឺ​នៃ​បេះដូង និង​សរសៃឈាម​។​

មូលហេតុ​មួយចំនួន​នៃ​ការ​វិលមុខ​រួមមាន​៖

បញ្ហា​ត្រចៀក​
ករណី​ជា​ច្រើន​នៃ​ការ​វិលមុខ​ត្រូវ​បាន​បង្កឡើង​ដោយ​បញ្ហា​ដែល​ប៉ះពាល់​ទៅលើ​ច​លន​ការ​នៃ​លំនឹង​នៅក្នុង​ត្រចៀក​របស់​អ្នក​។ ឧទាហរណ៍​រួមមានៈ​

  • ការឆ្លង​មេរោគ​នៅ​នឹង​ត្រចៀក​
  • ជំងឺ Meniere

ការថយចុះ​លំហូរ​ឈាម​

ការវិល​មុខ​អាច​ត្រូវ​បាន​បង្ក​ឡើង​ប្រសិនបើ​ខួរក្បាល​របស់​អ្នក​មិន​ទទួលបាន​ឈាម​គ្រប់គ្រាន់​។ នេះ​អាច​កើតឡើង​ក្នុង​មូលហេតុ​ផ្សេងៗ​គ្នា​រួម​មាន​៖

  • ជំងឺ​ស្ទះ​សរសៃឈាម​
  • ខ្វះ​ជាតិ​ទឹក​
  • ជំងឺ​ចង្វាក់បេះដូង​មិន​ធម្មតា​
  • ការថយចុះ​សម្ពាធ​ឈាម​ពេល​ឈរ​
  • ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​
  • ជំងឺ​ស្ទះ​សរសៃឈាម​ក្នុង​ខួរក្បាល​បណ្តោះ​អា​សន្ត​

ថ្នាំ​មួយចំនួន​
ប្រភេទ​នៃ​ថ្នាំ​មួយចំនួន​បណ្តាលអោយ​វិលមុខ​ផងដែរ​រួមមានៈ​

  • ថ្នាំ​ប្រឆាំងនឹង​ជំងឺ​ធ្លាក់​ទឹកចិត្ត​
  • ថ្នាំ​ប្រឆាំងនឹង​ការ​ប្រកាច់​
  • ថ្នាំ​រក្សា​សម្ពាធ​ឈាម​
  • ថ្នាំ​សណ្តំ​

មូលហេតុ​ដទៃ​ទៀត​នៃ​ការ​វិលមុខ​

  • ការ​ស្លេកស្លាំង​
  • ជំងឺ​ថប់​បារម្ភ​ទូទៅ​
  • ជាតិ​ស្ករ​នៅក្នុង​ឈាម​ធ្លាក់ចុះ​
  • ជំងឺ​ឈឺក្បាល​ប្រកាំ​ង​
  • ជំងឺ​ខ្លាច​
    នៅពេលណា​ដែល​គួរ​ទៅ​ជួប​នឹង​គ្រូពេទ្យ​

ជារឿយៗ ការវិល​មុខ​គឺ​ជា​រឿង​មួយ​បណ្តោះ​អា​សន្ត និង​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​វា​ផ្ទាល់​។ របៀប​នៃ​ការថែរក្សា​ខាងក្រោម​នេះ​អាច​ជួយ​បាន​។​

  • ធ្វើ​ចលនា​យឺតៗ​ៈ នៅពេល​ដែល​អ្នក​ក្រោកឈរ​, សូម​ធ្វើ​វា​យឺតៗ​។ មនុស្ស​ជាច្រើន​នាក់​មាន​ការ​វិលមុខ​ប្រសិនបើ​ពួកគេ​ក្រោកឈរ​លឿន​ពេក​
  • ផឹកទឹក​អោយបាន​ច្រើនៈ ការ​មាន​ជាតិ​ទឹក​គ្រប់គ្រាន់​អាច​ជួយ​ការពារ ឬ​បន្ថយ​ប្រភេទ​នៃ​ការវិល​មុខ​នានា​
  • ជៀសវាង​ការ​ទទួលទាន​ជាតិ​កាហ្វេ​អ៊ី​ន និង​ថ្នាំជក់ៈ ដោយ​ការ​ត្បៀត​សរសៃឈាម​, សារធាតុ​ទាំងនោះ​អាច​ធ្វើអោយ​រោគសញ្ញា​កាន់តែ​អាក្រក់​ទៅៗ ។​

សូម​ធ្វើការ​ណាត់ជួប​ជាមួយនឹង​គ្រូពេទ្យ​
សូម​ទាក់ទង​ទៅ​គ្រូពេទ្យ​ប្រសិនបើ​ការវិល​មុខ​របស់​អ្នក​ត្រូវបាន​គួបផ្សំ​ដោយៈ​

  • កើត​មាន​ថ្មីៗ​, ឈឺ​ក្បាល​ខ្លាំង​
  • ដួល ឬ​បញ្ហា​នៃ​ការដើរ​
  • បាត់បង់​នូវ​ការ​ស្តាប់លឺ​

សូម​រក​ការសង្គ្រោះ​បន្ទាន់​ភ្លាមៗ​
ការវិល​មុខ​អាចជា​រោគសញ្ញា​នៃ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​មួយ​ចំនួន ដូច​ជា​ការ​គាំងបេះដូង ឬ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។ សូម​រក​ការសង្គ្រោះ​បន្ទាន់​ភ្លាមៗ​ប្រសិនបើ​ការវិល​មុខ​របស់​អ្នក​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹងៈ​

  • ការ​ឈឺទ្រូង​
  • ញ័រ​ទ្រូង​
  • ដកដង្ហើម​ខ្លីៗ​
  • ផ្លាស់ប្តូរ​គំហើញ ឬ​ការនិយាយ​
  • គ្រោះថ្នាក់​ក្បាល​ធ្ងន់ធ្ងរ​
  • ខ្សោយ​ដៃ ឬ​ជើង​
  • បាត់បង់​ស្មារតី​ដែល​មាន​រយៈពេល​លើសពី​ពីរ ឬ​បី​នាទី​
  • ប្រកាច់ ។