មានមនុស្សជាច្រើន អាចដឹងភ្លាមៗបានថា ឆ្អឹងដៃរបស់គេបានបាក់ ដោយសារតែជារឿយៗ វាតែង តែកើតមាននូវសំលេងគ្រេច ឬ លាន់សូរប្រឹបនៅក្នុងឆ្អឹង។
សញ្ញាណ និង រោគសញ្ញា នៃការបាក់ឆ្អឹងដៃរួមមានដូចជា៖
• មានការឈឺចាប់ធ្ងន់ធ្ងរ ដែលវានឹងអាចកើនឡើង នៅពេលអ្នកធ្វើចលនា។
• មានការហើមប៉ោង។
• មានភាពតឹងណែន។
• មានស្នាមជាំ។
• ភាពខូចទ្រង់ទ្រាយ ដែលត្រូវបានមើលឃើញយ៉ាងច្បាស់ ដូចជា ដៃរបស់អ្នកត្រូវបានបត់ ឬ រមួល
• មានភាពតឹងណែន ឬ មិនអាចធ្វើចលនាដៃបាន នៅត្រង់កដៃ និង កែងដៃ។
• មិនអាច ដាក់ប្រអប់ដៃអ្នក ឡើង ឬ ចុះបាន ។
តើនៅពេលណា ដែលអ្នកគួរទៅជួបនឹងគ្រូពេទ្យ ?
ប្រសិនបើអ្នកមានការឈឺចាប់ ខ្លាំងនៅនឹងដៃរបស់អ្នក ដែលវាមិនអាចធ្វើអោយអ្នក ធ្វើចលនា បានដូចធម្មតា នោះអ្នកត្រូវតែទៅជួបនឹងគ្រូពេទ្យ អោយបានភ្លាមៗ ។ ការពន្យាពេល ក្នុងការធ្វើ រោគវិនិច្ឆ័យ និង ទទួលការព្យាបាលនៃការបាក់ឆ្អឹងដៃនេះ គឺនឹងអាចធ្វើអោយ ការជាសះស្បើយ មាន ភាពយឺតយ៉ាវ ។