​ដោយសារ​តែ​សម័យថ្មី​នេះ ឪពុកម្តាយ​ភាគច្រើន​រវល់​ធ្វើ​ការ ដូច្នេះ មានតែ​ជីដូន​ជីតា​នេះហើយ ដែលជា​អ្នក​បង្ហាត់បង្រៀន និង​អប់រំ​កូនចៅ​។​

​ក្តីស្រឡាញ់​របស់​ជីដូន​ជីតា ដែល​មាន​ចំពោះ​ចៅ គឺ​ពិសេស និង​អស្ចារ្យ​បំផុត គ្មាន​អ្វី​ប្រៀប​ស្មើ​បានឡើយ គឺ​ស្រឡាញ់ ដោយ​គ្មាន​ហេតុផល ទោះបី​អាក្រក់ ខ្មៅ ឬ​ខ្វះ​កាយសម្បទា​ណាមួយ​ក្តី​។​

•​    ​កូនក្មេង ទទួល​អារម្មណ៍​កក់ក្តៅ ពី​ជីដូន​ជីតា​របស់​ពួកគេ​
•​    ​ជីដូន​ជីតា មើលថែទាំ ថ្នាក់​ថ្នម និង​ស្រឡាញ់​គេ ជាង​ឪពុកម្តាយ​
•​    ​កូនក្មេង​នឹងមាន​ទំនួល​ខុស​ត្រូវ គោរព និង​ស្រឡាញ់​ខ្លួនឯង ច្រើន​ជាង​ក្មេង​ដែល​គ្មាន​ជីដូន​ជីតា​
•​    ​កូនក្មេង បានទទួល​ការបង្ហាត់​បង្រៀន​បន្ថែម ដូច្នេះ គេ​អាច​នឹង​ពូកែ និង​ក្លាយជា​ក្មេង​មាន​ទំនាក់ទំនង​ល្អ ជាមួយ​អ្នក​ដ៏​ទៃ​
•​    ​កូនក្មេង នឹង​មាន​អារម្មណ៍​ពិសេស ពីព្រោះ​គេ​មាន​ជីដូន​ជីតា បន្ថែម​ពីលើ​ឪពុកម្តាយ​
•​    ​កូនក្មេង ទទួលបាន​ជំនាញ ការងារ និង​ការកំសាន្ត ពី​ជីដូន​ជីតា​របស់​គេ​
•​    ​កូនក្មេង អាច​និយាយ​ច្រើន រួសរាយ និង​មាន​ភាព​រាក់ទាក់ គួរ​ឲ្យ​ស្រឡាញ់​
•​    ​កូនក្មេង នឹង​ទទួល​បាន​ការ​មើលថែទាំ ជាពិសេស តាម​ដែល​គេ​ត្រូវការ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង