បឺរី
ពពួកផ្លែបឺរី ដូចជា ប្ល៊ូបឺរី និងស្ត្របឺរី សម្បូរទៅដោយអង់ទីអុកស៊ីដង់ ដែលជួយពង្រឹងដល់ ជំនាញនៃការយល់ដឹង និងសមត្ថភាពគិតរបស់កុមារ។ ផ្លែឈើប្រភេទនេះ ក៏ជួយជំរុញ និងបង្កើនការចងចាំបានផងដែរ។ រីឯវីតាមីន C ដែលមាននៅក្នុងនោះ ក៏ជួយពង្រឹងប្រព័ន្ធភាពស៊ាំផងដែរ។
ស៊ុត
ស៊ុត ជារបបអាហារ ដែលមានសារធាតុចិញ្ចឹមខ្ពស់ សម្រាប់ការអភិវឌ្ឍន៍ទូទៅរបស់កុមារ។ ស៊ុតមាន់ ស៊ុតទា សុទ្ធមានប្រូតេអ៊ីន និងសារធាតុចិញ្ចឹមដូចជា អាស៊ីតខ្លាញ់អូមេហ្កាបី លុយធីន (lutein) និងស័ង្កសី។ សារធាតុកចិញ្ចឹមទាំងនេះ មានសារៈសំខាន់ណាស់ សម្រាប់ការអភិឌ្ឍន៍ខួរក្បាល និងតួនាទីរបស់វា។
ទឹកដោះគោជូរ
ទឹកដោះគោជូរ ជាប្រភពដ៏ល្អនៃប្រូតេអ៊ីន ជាតិខ្លាញ់ និងវីតាមីន B។ ជាតិខ្លាញ់ដែលមាននៅក្នុងទឹកដោះគោជូរ ចាំបាច់ណាស់សម្រាប់សុខភាពខួរក្បាល។ ជាតិខ្លាញ់នេះ ជួយឲ្យខួរក្បាលមានភាពបត់បែន និងជួយដល់ការនាំសាររបស់សរសៃប្រសាទ។
ត្រី
ត្រី ត្រូវបានគេចាត់ទុកថា ជាអាហារមាស សម្រាប់ខួរក្បាល។ ត្រី មានជីវជាតិ វីតាមីន អាស៊ីតខ្លាញ់អូមេហ្កាបី។ល។ សារធាតុចិញ្ចឹមទាំងនេះ នឹងជួយការពារការចងចាំ និងសមត្ថភាពនៃការគិត។
ធូណា ត្រីសាលម៉ុន និងសាឌីន
ត្រីធូណា ត្រីសាលម៉ុន និងសាឌីន ជាប្រភពដ៏អស្ចារ្យនៃអាស៊ីតខ្លាញ់អូមេហ្កាបី ដែលជាអាហារចាំបាច់បំផុត សម្រាប់ខួរក្បាល៕