ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីកត្តាដែលអាចធ្វើឲ្យអ្នកកើតមហារីកថ្លើមដោយមិនដឹងខ្លួន។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលអ្នកតែងតែចូលគេងយប់ជ្រៅ នោះថ្លើមរបស់អ្នកនឹងអាចរងសម្ពាធខ្លាំង។ វានឹងមិនអាចបញ្ចេញជាតិពុលចេញមកក្រៅអស់ទេ។ ដូចនេះ ថ្លើមរបស់អ្នកនឹងអាចកើតមានបញ្ហាយ៉ាងងាយ។
- នៅពេលដែលអ្នកតែងតែខឹងច្រលោតច្រើន វាក៏អាចធ្វើឲ្យថ្លើមអ្នកខូចផងដែរ។ ម្យ៉ាងទៀត នៅពេលដែលអ្នកអង្គុយយូរមិនកម្រើក ឬជក់បារី និងញ៉ាំស្រា ក៏អាចធ្វើឲ្យថ្លើមអ្នកកើតជំងឺផងដែរ។ ដូចនេះ ចំណុចទាំង២ខាងលើ អ្នកគួរតែកែចោល ទើបអ្នកមិនងាយប្រឈមមុខនឹងជំងឺមហារីកថ្លើម៕