Join with Health.com.kh on Telegram

បុគ្គលណាដែលកើតក្នុងឆ្នាំទាំងនេះ ឲ្យតែមានមនុស្សដែលជំពាក់បំណុលគេ ត្រូវតែសងទាំងអស់។ តើមានឆ្នាំណាខ្លះទៅ?

ឆ្នាំមមី

បុគ្គលដែលកើតក្នុងឆ្នាំមមី មានចិត្តដែលល្អ ថែមទាំងស្មោះត្រង់។ ជាពិសេស គេជាអ្នកដែលមិនចេះប្រកាន់ច្រើនឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ពេលដែលត្រូវអ្នកដទៃធ្វើបាប គេមិនសងសឹកវិញទេ ព្រោះគេគិតថាមានថ្ងៃណាមួយអ្នកទាំងនោះនឹងទទួលបានបាបកម្មដែលពួកគេបានសាង។

ឆ្នាំកុរ

អ្នកដែលកើតក្នុងឆ្នាំកុរ ជាបុគ្គលដែលមិនចេះប្រើល្បិចនោះទេ។ ប៉ុន្តែគេមិនមែនជាមនុស្សដែលងាយស្រួលក្នុងការបោកនោះទេ។ ជាពិសេស នរណាដែលជំពាក់លុយគេ បើមិនសង គេក៏មិននិយាយអីដែរ ដោយទុកជាមេរៀនមួយ ព្រោះគេដឹងថាមានថ្ងៃណាមួយ អ្នកទាំងនោះនឹងជួបដូចគេអញ្ចឹង។

ឆ្នាំឆ្លូវ

មនុស្សដែលកើតក្នុងឆ្នាំឆ្លូវ ជាអ្នកដែលមិនចូលចិត្តជំពាក់គុណនរណាឡើយ។ ប៉ុន្តែបើអ្នកជំពាក់គេ តែធ្វើរិកដូចគេជំពាក់អ្នក នោះគេនឹងមិនសប្បាយចិត្តខ្លាំង។ ទោះបីជាគេអាចលើកលែងឲ្យអ្នក ប៉ុន្តែទេវតាមិនលើកលែងឲ្យអ្នកឡើយ៕