ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំខាល ជូត និងកុរ
ឆ្នាំទាំង៣នេះ បើក្លាយជាគ្រួសារតែមួយ នឹងអាចជួយគ្នាបង្កើតបានប្រាក់ច្រើនណាស់។ ជាពិសេស លាភនឹងមកពីគ្រប់ទិស ដោយតែងតែជួយឲ្យគេប្រមូលបានទ្រព្យជាច្រើនចូលមក។
ឆ្នាំវក រកា និងម្សាញ់
ក្នុងផ្ទះបើមានឆ្នាំទាំង៣នេះនៅជុំគ្នា ផ្ទះនោះនឹងអាចទទួលបានផលច្រើនណាស់។ ជាពិសេស ពួកគេជាបុគ្គលដែលមានខួរក្បាលឆ្លាតទាំងអស់ ដោយអាចរកឃើញផ្លូវដែលសម្បូរទៅដោយក្រដាសប្រាក់ធំ។
ឆ្នាំរោង កុរ និងមមី
ឆ្នាំទាំងឡាយនេះ បើរស់នៅជាមួយគ្នាក្នុងផ្ទះតែមួយ ប្រៀបដូចផ្កាយសំណាង៣ដួងរះក្នុងផ្ទះអញ្ចឹង។ ជាហេតុដែលធ្វើឲ្យគេមានទ្រព្យដែលចាយមិនចេះអស់នោះទេ។ ដូចនេះ សមាជិកក្នុងផ្ទះក៏អាចសោយសុខជាមួយគ្នាផងដែរ៕