Join with Health.com.kh on Telegram

American Academy of Otolaryngology បាន​និយាយថា ការ​ហូរ​ឈាម​ច្រមុះ​អាច​ប៉ះពាល់​ទៅលើ​មនុស្ស​ម្នាក់​ក្នុង​ចំនោម​មនុស្ស​៧​នាក់​នៅក្នុង​ជីវិត​របស់​ពួកគេ​។ វា​កើត​ជា​ញឹកញាប់​បំផុត​ក្នុង​ចំនោម​អ្នក​ដែល​មាន​អាយុ​នៅ​ចន្លោះ​២​ឆ្នាំ ទៅ​១០​ឆ្នាំ និង​៥០​ឆ្នាំ ទៅ​៨០​ឆ្នាំ​។​

Academy បាន​និយាយថា មូលហេតុ​ទូទៅ​បំផុត​នៃ​ការ​ហូរ​ឈាម​ច្រមុះ​រួមមាន៖

–          ភាព​ស្ងួត​, អាឡែ​ស៊ី និង​ការឆ្លង​មេរោគ​

–          ច្របាច់​ច្រមុះ​ខ្លាំងពេក​

–          បញ្ហា​នៃ​ការ​កំណក​ឈាម​ដែល​ត្រូវ​បាន​បង្កឡើង​ដោយ​តំនរ​ពូរ ឬ​ថ្នាំ​មួយចំនួន​

–          បាក់ឆ្អឹង​លលា​ដ៏​ក្បាល ឬ​បាក់​ឆ្អឹងច្រមុះ​

–          ដុំ​សាច់ ឬ​ជំងឺ​សរសៃឈាម​ ៕