ការខ្សោះជាតិទឹក គឺជាធម្មតាត្រូវបានគេ ចាត់ទុកថាជាស្ថានភាពមួយដែល កើតមានដោយសារតែ ការបាត់បង់ ជាតិទឹក នៅក្នុងជាលិកានៃរាងកាយ។
មូលហេតុនៃការបាត់បង់ជាតិទឹក
· ការកាត់បន្ថយនូវការ ទទួលសារធាតុរាវ ចូលក្នុងខ្លួន។
· ការបែកញើសច្រើនជ្រុល។
· ជំងឺរាគ និង ការក្អួត។
ប្រភេទ និង រោគសញ្ញានៃការបាត់បង់ជាតិទឹក
រោគសញ្ញាដែលចំបងជាងគេ នៃការបាត់បង់ជាតិទឹកនេះគឺ ការកើនឡើងនៃការស្រេកទឹក។ វាអាស្រ័យទៅលើ រោគសញ្ញាផ្សេងៗដទៃទៀត មនុស្សម្នាក់អាចមាន ការបាត់បង់ជាតិទឹកក្នុង កម្រិតស្រាល, មធ្យម និង ធ្ងន់ធ្ងរ។
ការបាត់បង់ជាតិទឹក ក្នុងកម្រិតស្រាល។ រោគសញ្ញា នៃការបាត់បង់ជាតិទឹកក្នុងដំណាក់កាលនេះមាន៖ មាន ការកើនឡើងនៃការស្រេកទឹក, មាត់ស្ងួត, នៅដឹងខ្លួន ឬ មានភាពអន្ទះអន្ទែង និង មានបរិមាណទឹកនោមបញ្ចេញ ចោល ក្នុងកម្រិតធម្មតា។
ការបាត់បង់ជាតិទឹក ក្នុងកម្រិតមធ្យម។ រោគសញ្ញានៃការបាត់បង់ជាតិទឹក ក្នុងដំណាក់កាលនេះមាន៖ មានការ កើនឡើងនៃការស្រេកទឹក, មាត់ស្ងួត, មានសភាពងងុយគេង ឬ ឆាប់ខឹង មាន ឬ ក៏មិនមានការកាត់បន្ថយ នូវ បរិមាណនៃការបញ្ចេញចោលរបស់ទឹកនោម។ ចង្វាក់ជីពចរអាចដើរញាប់ និង មានការដកដង្ហើមវែងៗ ។
ការបាត់បង់ជាតិទឹក ក្នុងកម្រិតធ្ងន់ធ្ងរ។ រោគសញ្ញានៃការបាត់បង់ជាតិទឹក ក្នុងដំណាក់កាលនេះមាន៖ មាត់ស្ងួត និង មានបែកញើសស្អិតត្រជាក់ចុងដៃចុងជើង, អស់កំលាំង, រមួលក្រពើ និង មានការកាត់បន្ថយនូវបរិមាណនៃទឹកនោម ដែលត្រូវបញ្ចេញចោល។ ចង្វាក់ជីពចរដើរញាប់ ហើយការដកដង្ហើម មានសភាពខ្សោយ, ជ្រៅ និង ញាប់៕