Join with Health.com.kh on Telegram

​ភាព​អស់​រដូវ​មិនមែនជា ព្រឹត្តិការណ៍​ដែល​កើតឡើង​ដូចៗ​គ្នា​នោះ​ទេ​។ វា​មាន​ឥទ្ធិពល​ផ្សេងៗ​គ្នា​ចំពោះ​ស្ត្រី​ម្នាក់​​ៗ ។ មាន​ស្ត្រី​ខ្លះ ធ្វើដំណើរ​ទៅ​កាន់​ភាព​អស់​រដូវ​ដោយ​ធម្មជាតិ ជាមួយនឹង​បញ្ហា​តិចតួច ឬ អាច​នឹង​មិន​មាន​បញ្ហា​អ្វី​​ទាំងអស់​។ ឯ​អ្នក​ផ្សេង​ទៀត​អាច ជួប​នឹង​រោគ​សញ្ញា​ធ្ងន់ធ្ងរ​មួយ​ចំនួន    ដែល​អាច​រំខាន​ដល់​ជីវិត​របស់​ពួកគេ​យ៉ាង​​ខ្លាំង​។ ហើយ​នៅពេល​ដែល​ភាព​អស់​រដូវ ចាប់ផ្តើម​កើតមាន​ភ្លាមៗ​ដែល​ជា​លទ្ធផល​មកពី ការវះកាត់​, ការព្យាបាល​​ដោយ​ប្រើ​ថ្នាំ​គីមី ឬ កាំរស្មី ការសម្របសម្រួល​នឹង​ស្ថានភាព​នេះ​អាច​មាន​ការលំបាក​។  

សូម​ក្រលេក​មើល​រោគ​សញ្ញា​នៃ​ភាព​អស់​រដូវ ដែល​ស្ត្រី​អាច​នឹង​ជួបប្រទះ ទោះបីជា​ឥទ្ធិពល​របស់​វា​អាច​មាន​ភាពខុសៗ​គ្នា​ក៏​ដោយ ។​

​ការផ្លាស់ប្តូរ​នៃ​ពេល​ធ្លាក់​ឈាមរដូវ​

​នៅពេល​ដែល​ភាព​អស់​រដូវ​ខិត​ជិត​មក​ដល់ រយៈពេល​មាន​ឈាមរដូវ​របស់​ស្ត្រី​នឹង ហាក់ដូចជា​មាន​ការផ្លាស់​ប្តូរ​​។ ប៉ុន្តែ​បំរែបំរួល​ទាំងនេះ អាច​ខុសគ្នា​ពី​ស្ត្រី ម្នាក់​ទៅ ស្ត្រី​ម្នាក់​ទៀត​។ រយៈពេល​មក​រដូវ​អាច ខ្លី​ជាង ឬ យូរ​ជាង​, មាន​ចំនួន​តិច ឬ ច្រើនជាង ជាមួយ​នឹង​ពេល​មក​ច្រើនជាង ឬ តិច​ជាង​នៅ​ចន្លោះ​ពេល​មក​រដូវ​ម្តងៗ ។ ការផ្លាស់ប្តូរ​​ទាំងនេះ​គឺជា​សភាព​ធម្មតា​នោះ​ទេ ប៉ុន្តែ​វិទ្យាស្ថាន​ជាតិ​សិក្សា​ពី​អាយុ​ណែនាំ អោយ​ពួកគេ​ទៅ​អោយ​គ្រូពេទ្យ​ពិនិត្យ​ប្រសិនបើ រយៈពេល​មក​ឈាមរដូវ​របស់​អ្នក មក​ជាប់ៗ​គ្នា​ពេក ឬ ប្រសិនបើ​អ្នក​មាន​ធ្លាក់​ឈាមរដូវ​មក​ច្រើន ឬ​តិច​ៗ និង ប្រសិនបើ​រយៈពេល​មក​ឈាមរដូវ​របស់​អ្នក មាន​រយៈពេល​ច្រើនជាង​មួយ​សប្តាហ៍ ។​

​អា​ការៈក្តៅក្រហមនៅ​លើ​មុខ​

​ការក្តៅក្រហមនៅ​លើ​មុខ គឺ​តែងតែ​កើតមាន​នៅ​ជុំវិញ​ពេល​អស់​រដូវ​។   ការឡើង​ក្តៅ​ក្រហម​នៅ​លើ​មុខ គឺជា​អារម្មណ៍​ខ្លី​មួយ​នៃ​ការ​ក្តៅ ដែល​អាច​ធ្វើអោយ​មុខ និង ក ឡើង​ក្រហម និង បណ្តាល​អោយ​មាន​ស្នាម​ជាំ​ក្រហម​ជា​​បណ្តោះអាសន្ន លេចឡើង​នៅ​លើ​ដើមទ្រូង​, ខ្នង និង ដៃ​។ ការ​បែកញើស និង គ្រុន​រងារ​ក៏​អាច​កើតមាន​ផងដែរ​។​​ការឡើង​ក្តៅ​ក្រហម មាន​ឥទ្ធិពល​ខុសៗ​គ្នា    និង ជា​ធម្មតា​មាន​រយៈពេល​ចន្លោះ​ពី ៣០​វិនាទី ទៅ ១០​នាទី​។ ការ​​ស្លៀកពាក់​ក្នុង​សំលៀក​បំពាក់​ស្តើង​,​ការប្រើប្រាស់​កង្ហារ​,​ធ្វើ​លំ​ហាត់ប្រាណ​អោយបាន​ទៀត​ទាត់​,​ជៀសវាង​អាហារ​​ដែល​មាន​រសជាតិ​ហិល និង ក្តៅ និង ការគ្រប់គ្រង​ស្ត្រេ​ស អាច​ជួយ​អ្នកដោះស្រាយ​នឹង​បញ្ហា​ក្តៅ​ក្រហម​នេះ​។​

​បញ្ហា​នៃ​ការ​ទទួលទានដំណេក​

​ការឡើង​រោល​ក្តៅ​ក្រហម​នៅ​ពេល​យប់ អាច​រំខាន​ដល់​ការ​ទទួលទានដំណេក និង បណ្តាល​អោយ​អ្នក​បែក​​ញើស​នៅពេល​យប់​។

​បញ្ហា​ផ្លូវភេទ​

​កំរិត​អរ​ម៉ូ​ន​អឺ​ស្ត្រូ​សែន​តិចតួច អាច​បណ្តាលអោយ​ទ្វារមាស​មាន​សភាព​ស្ងួត និង ធ្វើអោយ​ការ​រួមភេទ​មិនមាន​​ផា​សុក ឬ មាន​ភាពឈឺចាប់​។ អ្នក​អាច​សាកល្បង​ប្រើ​ទឹក​រំអិល​។ កាម​តម្រេក​ក៏​អាច ផ្លាស់ប្តូរ​ផង​ដែរ ដែល​វា​អាច​​មាន​ភាព​ល្អ​ជាង​មុន ឬ អាក្រក់​ជាង​មុន ប៉ុន្តែ​កត្តា​ជាច្រើន ក្រៅ​ពី​ភាព​អស់​រដូវ រួមមាន​ដូចជា​៖ ស្ត្រេ​ស​,​ការប្រើ​ឱសថ​​ការធ្លាក់​ទឹកចិត្ត​, ការ​គេង​មិនសូវ​បាន    និង បញ្ហា​នៃ​ទំនាក់ទំនង ក៏​អាច​មាន​ផលប៉ះពាល់​ដល់​អារម្មណ៍​ផ្លូវភេទ​ផង​​ដែរ​។ សូម​ពិភាក្សា​ជាមួយនឹង​វេជ្ជបណ្ឌិត ប្រសិនបើ​បញ្ហា​នៃ​ការ​រួមភេទ​នេះ កើតមាន កុំ​យល់ព្រម​នឹង​ជីវិត​នៃ​ការ​​រួមភេទ​បែបនេះ ។ រួច​អ្នក​ត្រូវ​ចងចាំ​ថា ជំងឺ​ឆ្លង​តាម​ការ​រួម​ភេទ មិន​ត្រូវបាន​បញ្ចប់​ជាមួយនឹង​ភាព​អស់​រដូវ​នេះ​ទេ​អ្នក​ត្រូវ​តែ​ប្រយ័ត្ន និង ធ្វើការ​រួម​ភេទ​ដោយ​សុវត្ថិភាព ៕